SYM NHX200 និង NHX125 ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅជប៉ុន!

[ទីផ្សារបរទេស] ក្រុមហ៊ុន SYM បានបញ្ចេញនូវម៉ូតូចំនួន ២ ម៉ូឌែល NHX200 និង NHX125 ដែលជាប្រភេទ Naked Sports អាចជិះលើផ្លូវធម្មតា និង Off-road ដោយត្រៀមបង្ហាញខ្លួននៅប្រទេសជប៉ុន។

ចំពោះការឌីហ្សាញនៃម៉ូតូ SYM NHX200 និង NHX125  ទាំងពីរនេះទទួលបានការរចនាបែបស្ព័រដោយបំពាក់នូវចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល, ថាសកង់ស្ព័រមុខក្រោយទំហំ ១៧អ៊ីញ និងសំបកកង់ធំៗងាយស្រួលជិះលើផ្លូវធម្មតា និង Off-road ជាដើម។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះថាមពលនៃម៉ូតូ SYM NHX200 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១៨៣សេសេ ទំហំ  ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង radiator-cooled ផលិតកម្លាំង ១៨សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៦​ វគ្គ ខណៈដែលម៉ូតូ NHX125 បំពាក់នូវម៉ាស៊ីនសាំងចំណុះ ១៤១,១សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១០សេះ និងភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គផងដែរ។

គួរឱ្យដឹងថាម៉ូតូ SYM NHX200 និង NHX125 ស៊េរីឆ្នាំ២០២២ ប្រភេទ Naked Sports បានដាក់លក់ក្នុងតម្លៃចាប់ពី ៣ ៤៧៨ ដល់ ៣ ១៦២ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម