យោងតាមការចុះផ្សាយពីគេហទំព័រ Carbuzz បានបង្ហាញថាក្រុមហ៊ុន Kia បានធ្វើការចុះប៉ាតង់ថ្មីជាការរិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិច United States Patent And Trademark Office (USPTO) ក្នុងការធ្វើការលើការឌីស្សាញនៃប្រព័ន្ធភ្លើងបាញ់ចុះក្រោម ដែលអោយឈ្មោះថា Puddle Light System។
នៅក្នុងរូបភាពដែលភ្ជាប់មកជាមួយ គេបានប្រើប្រាស់ Kia Sportage ដើម្បីពណ៌នារូបភាពផ្សេងៗដែលត្រូវបានបញ្ចាំងលើដី។ ខណៈពេលមូលហេតុគឺឯកសារយោងបង្ហាញទៅលើរថយន្ត Kia KX5 ដែលជាឈ្មោះប្រើសម្រាប់រថយន្តប្រភេទ Crossover នៅប្រទេសចិន។
ជាធម្មតា ទីតាំងនៃភ្លើងនេះគឺគ្រាន់តែបំភ្លឺនៅលើដីនៅជាប់នឹងទ្វាររថយន្តក្នុងការ ជួយអ្នកបើកបរឬ រួមដំណើរ ជៀសវាងការបោះជំហានចូលទៅក្នុងភក់មុនពេលអ្នកចូលទៅក្នុងឡាន ប៉ុន្តែនៅក្នុងការបកស្រាយរបស់ Kia អំពីបច្ចេកវិទ្យា វាត្រូវបានប្រើប្រាស់សម្រាប់ម៉ាកយីហោបន្ថែមទៀត។
យ៉ាងណាមិញ គេពុំដឹងទេថា តើបច្ចេកវិទ្យានេះនឹងមានបំណងផ្តោតសំខាន់ទៅលើអ្វី និងលើម៉ូឌែលនាពេលអនាគតមួយណារបស់ក្រុមហ៊ុន Kia នៅឡើយនោះទេ ដូច្នេះយើងមានតែរង់ចាំមើល៕