ក្រុមហ៊ុន Toyota ទើបតែបានចេញផ្សាយរបាយការណ៍លក់នៅសហរដ្ឋអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ ហើយរថយន្ត Toyota GR 86 បានមើលឃើញនូវសន្ទុះលក់កើនឡើងយ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការលក់របស់ Toyota GR86 កើនឡើង ៣២៦,៣% សម្រាប់ត្រីមាស ដោយផ្អែកលើបរិមាណ។ ជាក់ស្តែង ក្នុងខែមីនា ឆ្នាំ២០២២ តែឯង ការលក់រថយន្តស្ព័រ Toyota GR 86 ថ្មី គឺកើនឡើង ២០០% ឯណោះ។
គួររំលឹកថា រថយន្ត GR86 ទើបតែត្រូវបានកែលម្អថ្មី និងបង្ហាញខ្លួនកាលពីឆ្នាំមុន ហើយតួលេខខាងលើនេះ គឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែន។ ក្រុមហ៊ុន Toyota និយាយថា តួលេខទាំងនោះ គឺល្អបំផុតមិនធ្លាប់មានសម្រាប់ម៉ូដែល 86។
ដោយឡែក រថយន្ត Subaru BRZ ដែលអាចនិយាយបានថាជាកូនភ្លោះជាមួយ Toyota GR 86 ហាក់ធ្វើមិនបានល្អឡើយ ដោយវាលក់បានតែ ២៤១គ្រឿងប៉ុណ្ណោះ ក្នុងត្រីមាសទី១ កាលពីឆ្នាំមុន និង ២៩១គ្រឿងក្នុងឆ្នាំនេះ ឬកើនឡើងប្រហែល ២០%៕