Toyota GR86 ២០២២ ជម្រើសប្រអប់លេខថ្មី ចេញលក់នៅក្នុងទីផ្សារអង់គ្លេស ជាមួយតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota នៅក្នុងចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញនៅរថយន្ត Toyota GR86 ស៊េរីឆ្នាំ ២០២២ ប្រភេទ coupe ជាមួយនឹងតម្លៃ ៣៩ ៣៤៤ ដុល្លារ សម្រាប់ប្រភេទប្រអប់លេខដៃ ខណៈប្រអប់លេខអូតូមានតម្លៃ ៤២ ០៨៦ ដុល្លារ ការបញ្ជូនមាន ៦វគ្គដូចគ្នា នឹងចាប់ផ្តើមចែកចាយនៅខែកក្កដាខាងមុខនេះ។

សម្រាប់រថយន្ត Toyota GR86 ទៅក្នុងត្រកូលម៉ូដែលស្ព័រ នឹងត្រូវបានផ្តល់ជូនជាមួយនឹងកម្រិតម៉ូដែលតែមួយប៉ុណ្ណោះ​ ដោយបានភ្ជាប់មកជាមួយថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ Michelin Pilot Sport 4, កុងទ័រព័ត៌មានទំហំ ៧អ៊ីញ អេក្រង់កំសាន្តទំហំ ៨អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto, កាំមេរ៉ាមើលក្រោយជាមួយ Cross-traffic alert, blind-spot monitor និងចង្កៀងមុខប្រភេទ LED ដែលអាចឡើងចុះបាន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ សម្រាប់អតិថិជន GR86 នៅចក្រភពអង់គ្លេសនឹងទទួលបានគ្រឿងស្បែក កៅអីខាងមុខមុខងារកម្តៅ ការគ្រប់គ្រងពេលបើកបរ (cruise control), ម៉ាស៊ីនត្រជាក់ពីរតំបន់ ប៊ូតុងចាប់ផ្តើមម៉ាស៊ីន និងច្រើនទៀតតាមស្តង់ដារ។ លើសពីនេះ អតិថិជនដែលជ្រើសរើសម៉ូដែលប្រអប់លេខអូតូដែលមានតម្លៃថ្លៃជាងនេះ ដោយទទួលបានប្រព័ន្ធ collision-avoidance ជាមួយ automatic emergency braking, adaptive cruise control, automatic high-beam assist និង​ lane-keeping assistance ។

ចំពោះផ្នែកម៉ាស៊ីនវិញ ម៉ូដែលទាំងពីរប្រភេទនេះ​នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង Boxer ផលិត​​កម្លាំងបាន ២២៨ សេះ និង​កម្លាំង​រមួល ២៥០ ញ៉ូតុនម៉ែត្រ ថាមពលបញ្ចូនទៅកាន់កង់ក្រោយ អាចបង្កើន​ល្បឿនពី ០-១០០ គីឡូម៉ែត្រ​/ម៉ោង ក្នុង​រយៈពេល ៦,៣ វិនាទី ហើយ​ប្រភេទប្រអប់លេចអូតូមាន​ល្បឿន​ដូចគ្នា​ក្នុង​រយៈពេល ៦,៩ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម