អេមណាស់! Yamaha បញ្ចេញម៉ូតូ Scooter ស៊េរីថ្មី ដែលមានរូបរាងដូច Nmax 125

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានបញ្ចេញនូវម៉ូតូ Lexi ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ដែលមានរូបរាងស្រដៀងគ្នានឹង Nmax 125  សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ីន។

ម៉ូតូ Scooter នេះបានប្រើប្រាស់ម៉ាស៊ីនសាំង Bluecore ចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១១,៧សេះ និងកម្លាំងរមួល ១១,៥ ញ៉ូតុនម៉ែត្រ និងបំពាក់ជាមួយនឹងប្រព័ន្ធ VVA variable valve ដែលធ្វើឱ្យម៉ូតូបង្កើតសន្ទុះកាន់តែខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះម៉ូតូ Yamaha Lexi មានទម្ងន់ស្រាលរហូតដល់ ១១៣ គីទ្បួក្រាម, កម្ពសពីដីដល់កែប ៧៨៥មម និងធុងផ្ទុកសាំងបានចំណុះ ៤,២លីត្រផងដែរ។

ម៉ូតូ Yamaha Lexi ទទួលបានការរចនាទ្បើងបែបស្ព័រដែលរូបរាងរបស់វាស្រដៀងគ្នានឹង Nmax 125 ដោយម៉ូតូ Scooter នេះបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ និងប្រព័ន្ធសោរ Smart-Key។ ហើយអ្វីពិសេសនោះម៉ូតូនេះក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS ស្តង់ដារកម្រិតខ្ពស់របស់ Yamaha ផងដែរ។

សម្រាប់ម៉ូតូ Yamaha Lexi ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ម៉ូឌែល Standard, S និង ABS តម្លៃចាប់ពី ១ ៧៩១ ទ្បើងទៅសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម