ការរៀបចំនៃការត្រៀមស្វាគមន៍ឆ្នាំថ្មីនៃស្ថាប័ន ក្រសួង ឬក្រុមហ៊ុនបាន នឹងកំពុងចាប់ផ្តើម ដោយមានការរៀបចំការប្រគុំតន្រ្តី និងតាំងបង្ហាញផលិតផលផ្សេងៗ ដើម្បីអំណរឆ្នាំថ្មី។ ជាក់ស្តែងដូចជានៅឯពហុកីឡាដ្ឋាន មរតកតេជោ នាពេលនេះបានកំពុងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំ គឺព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមេសានេះ។
សម្រាប់ព្រឹត្តិការណ៍នេះផ្ទាល់មានការរៀបចំឡើងដោយមានការប្រគុំតន្រ្តី ការប្រលងចម្រៀង ប្រលងបវរកញ្ញាឯកសង្រ្កាន្ត ប្រលងបវរកញ្ញាឯកមជ្ឈឹមវ័យ ការសម្តែងរបាំប្រពៃណីជាតិ និងគុណបុរាណខ្មែរ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលទូទៅ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និងអចលនទ្រព្យ ពិព័រណ៍កីឡា និងជាពិសេសពិព័រណ៍យានយន្ត ក្នុងគោលបំណងលើកស្ទួយវប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់ផលិតផលក្នុងស្រុក ជម្រុញការចូលរួមក្នុងវិស័យកីឡា និងទាក់ទាញមហាជនមកទស្សនាពហុកីឡដ្ឋានជាតិមរតកតេជោ។
ហើយប្រឡេកទៅមើលពិព័រណ៍យានយន្តទាំងមូល គឺមានចូលរួមតាំងបង្ហាញពីក្រុមហ៊ុនរថយន្តល្បីៗ ជាពិសេស ក្រុមហ៊ុន Mitsubishi ក៏បានធ្វើការនាំយកនៅរថយន្គគ្រប់ម៉ូដែលស៊េរីថ្មីដ៏ពេញនិយមរបស់ខ្លួនជាច្រើនទៅកាន់ព្រឹត្តិការណ៍នេះផងដែរ ដោយរួមមានទាំងរថយន្តលក្ខណៈ SUV និងភីកអាប់ផងដែរ ក្នុងនោះរួមមាន៖
១) Mitsubishi Triton ២០២២៖ ជារថយន្តភីកអាប់មានការរចនារូបរាងផ្នែកខាងក្រៅមានភាពស្រស់ស្អាត ទាន់សម័យ និងគួរឲ្យទាក់ទាញ ដោយបានបំពាក់ជាមួយចង្កៀងមុខប្រភេទ Bi-LED ភ្លឺច្បាស់ និងភ្ជាប់ដោយមុខងារបិទ/បើកដោយស្វ័យប្រវតិ្ត ថាសកង់អាលុយមីញ៉ូមទំហំ ១៨អ៊ីញ ចង្កៀងក្រោយប្រភេទ LED និងបានធ្វើឲ្យប្រសើរឡើងប្រព័ន្ធជើងក្រោមដែលកាន់តែធន់ រឹងមាំ និងងាយស្រួលបន់បែតតាមគ្រប់ស្ថានភាពផ្លូនវ។
ចំពោះផ្នែកខាងក្នុងនៃរថយន្តវិញ មានកន្លែងអង្គុយធំទូលាយនិងផាសុកភាព ហើយបានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ប្រភេទ LCD, កញ្ចក់មើលក្រោយ កាត់ពន្លឺដោយស្វ័យប្រវត្តិ, ម៉ាស៊ីនត្រជាក់ពីរតំបន់ និងប្រព័ន្ធកាំម៉េរាមួយជុំរថយន្តផងដែរ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ turbocharged ផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរវិលកង់ទាំងបួន ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦វគ្គ ជាមួយកម្រិតស៊ីប្រងប្រហែល ៧-៨ លីត្រ/១០០ គីឡូម៉ែត្រ។ រថយន្តនេះមានជម្រើសប្រាំពណ៌សម្រាប់ជ្រើសរើស និងមានតម្លៃចាប់ពី ៤៣ ៥០០ ដុល្លារ។
២) Mitsubishi Pajero Sport ២០២២៖ សម្រាប់រថយន្តប្រភេទ SUV នេះ រូបរាងខាងក្រៅមានភាពទាន់សម័យ និងរឹងមាំ ដោយប៉ាណាមុខត្រួវបានរចនាថ្មីទាំងស្រុង ចង្កៀងមុខប្រភេទ Bi-LED ភ្លឺច្បាស់អាចបិទបើកដោយស្វ័យប្រវត្តិ អមជាមួយភ្លើង LED បំភ្លឺពេលថ្ងៃ និងអំពូលអាចបំភ្លឺតាមចង្កូតពេលបត់ស្តាំឬឆ្វេង, ចង្កៀងក្រោយប្រភេទ LED រចនាថ្មីប្លែក ថាសកង់អាលុយមីញ៉ូមទំហំ ១៨អ៊ីញ កញ្ចក់បង្អួចទាំង៤ ប្រភេទ Private Glass, Spoiler ខាងក្រោយក៏បានរចនាថ្មី និងអង់ទែនព្រុយត្រីឆ្លាមអាចបង្កើនសោភ័ណភាពបានមួយកម្រិតទៀត។
ចំពោះផ្នែកខាងក្នុងធំលូលាយ ទំនើប ស៊ីវីល័យ និងប្រកបដោយផាសុកភាព ដោយមានបំពាក់ជាមួយកៅអីបែបស្ព័រ កុងទ័រព័ត៌មាន LCD ទំហំ ៨អ៊ីញ អាចផ្លាស់ប្តូរបាន៣របៀប, អេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ ភ្ជាប់មុខងារ Apple Car Play / Android Auto, ប្រព័ន្ធបញ្ឆេះរថយន្តពុំចាំបាច់ប្រើសោរ, កញ្ជក់មើលក្រោយ កាត់ពន្លឺដោយស្វ័យប្រវត្តិ, ប៊ូតុងមុខងាេបញ្ជានៅដៃចង្កូត និងបញ្ជាដោយសំលេង, កៅអីប្រភេទអូតូទាំងសងខាង បន្ថែមជាមួយកៅអីជួរទី២ និងទី៣ អាចបត់រាបស្មើរបាន អេក្រង់កំសាន្តសម្រាប់កៅអីខាងក្រោយ និងម៉ាស៊ីនត្រជាក់ពីរតំបន់ផងដែរ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនថ្មីប្រភេទ MIVEC ចំណុះ ២,៤ លីត្រ Turbocharge ផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គ និងមាន៥ពណ៌សម្រាប់ជ្រើសរើសមានតម្លៃចាប់ពី ៦៩ ៥០០ ដុល្លារ។
៣) Mitsubishi Xpander ២០២២៖ គឺជារថយន្តលក្ខណៈគ្រួសារប្រភេទ SUV ៧កៅអី មានរូបរាងនៃការឌីស្សាញយ៉ាងទាន់សម័យ ទំនើប ដោយប៉ាណាមុខ ចង្កៀងខាងមុខ និងថាសកង់អាលុយមីញ៉ូមទំហំ ១៦ អ៊ីញត្រូវបានរចនាថ្មី និងចង្កៀងក្រោយជាប្រភេទ LED និងតូខ្លួនរថយន្តទាំងមូលមានការចនាដែលជួយកាត់បន្ថយកំរិតគ្រោះថ្នាក់ក្នុងពេលមានការប៉ះទង្គិច។
សម្រាប់រថយន្តនេះមានផ្នែកខាងក្នុងធំលូលាយ និងផ្តល់នូវផាសុកភាព ដោយមានបំពាក់ជាមួយដៃចង្កូតអេឡិចត្រូនិច និងអេក្រង់កំសាន្ត touchscreen ទំហំ ៦អ៊ីញ រន្ធសាកថ្មចំនួន ៣កន្លែង និងកន្លែងដាក់ឥវ៉ាន់មានរហូតដល់ ១២កន្លែង ព្រមទាំងមានម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយផងដែរ។
ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ មានកម្លាំង ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គ និងមាន៤ពណ៌សម្រាប់ជ្រើសរើសជាមួយតម្លៃចាប់ពី ៣១ ៩០០ ដុល្លារ។
ទាំងនេះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនប៉ុណ្ណោះ ដើម្បីជ្រាបកាន់តែច្បាស់បងប្អូនអាចទៅធ្វើការសាកសួរព័ត៌មានដោយផ្ទាល់នៅស្តង់តាំងបង្ហាញរថយន្ត Mitsubishi ដែលកំពុងតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នៃការតាំងបង្ហាញនេះផងដែរ៕