[ទីផ្សារបរទេស] ក្រុមហ៊ុន Grand Prix International Public Company Limited ដែលជាអ្នករៀបចំព្រឹត្តិការណ៍ពិរព័ណ៍ Bangkok International Motor Show 2022 បានបង្ហាញការលក់រថយន្តថ្មីសរុបចំនួន ៣៣ ៩៣៦ គ្រឿង ដោយរថយន្តទទួលបាន ៣១ ៨៩៦ គ្រឿង និងម៉ូតូ ២ ០៤០ គ្រឿង នៅក្នុងព្រឹត្តិការណ៍នេះ កើនឡើង ១៣,៦% បើធៀបនឹងឆ្នាំមុន។ ខាងក្រោមនេះជាម៉ាករថយន្តកំពូលទាំង ១0 ដែលទទួលការកក់ច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ Bangkok Motor Show ឆ្នាំ ២០២២៖
១) Toyota ទទួលបានការកក់រថយន្តចំនួន ៥ ១២៨ គ្រឿង
២) Honda ទទួលបានការកក់រថយន្តចំនួន ៣ ០១៩ គ្រឿង
៣) Mazda ទទួលបានការកក់រថយន្តចំនួន ២ ៩០៦ គ្រឿង
៤) Isuzu ទទួលបានការកក់រថយន្តចំនួន ២ ៥៩៤ គ្រឿង
៥) Mitsubishi ទទួលបានការកក់រថយន្តចំនួន ២ ៥៥៣ គ្រឿង
៦) MG ទទួលបានការកក់រថយន្តចំនួន ២ ៣២៤ គ្រឿង
៧) Suzuki ទទួលបានការកក់រថយន្តចំនួន ២ ២០៤ គ្រឿង
៨) Mercedes-Benz ទទួលបានការកក់រថយន្តចំនួន ២ ១០២ គ្រឿង
៩) Ford ទទួលបានការកក់រថយន្តចំនួន ១ ៧៩៧ គ្រឿង
១០) Nissan ទទួលបានការកក់រថយន្តចំនួន ១ ៦២០ គ្រឿង