មិនធម្មតាទេ! ទើបប្រកាសតម្លៃថ្លៃមុនសោះ ឥឡូវ Cadillac Lyriq ឆ្នាំ២០២៣ លក់ដាច់អស់បាត់

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Cadillac បានបើកឲ្យបញ្ជាទិញរថយន្តអគ្គិសនីរបស់ខ្លួន គឺម៉ូដែល Lyriq ឆ្នាំ២០២៣ ហើយតម្រូវការបានកើនឡើងជាខ្លាំង រហូតលក់ដាច់អស់តែម្តង។

បើយោងតាមក្រុមហ៊ុន Cadillac បានឲ្យដឹងថា «រថយន្ត Lyriq ឆ្នាំ២០២៣ ឥឡូវនេះបានពេញបាត់ហើយ» ប៉ុន្តែអតិថិជននៅតែអាចចុះឈ្មោះសម្រាប់ធ្វើការ pre-order បានបន្តទៀត។ ការបន្តបើកឲ្យចុះឈ្មោះនេះ ក្នុងករណីថា រថយន្ត Lyriq ឆ្នាំ២០២៣ មិនអាចផលិតលើសចំនួនកក់ទុកមុន នោះអតិថិជនដែលបានចុះឈ្មោះរួច នឹងផ្ទេរទៅម៉ូដែលឆ្នាំ២០២៤ តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងថា រថយន្តអគ្គិសនី Cadillac Lyriq ឆ្នាំ២០២៣ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦២ ៩៩០ដុល្លារ។

រថយន្ត Cadillac Lyriq ឆ្នាំ២០២៣ មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០០គីឡូវ៉ាត់ម៉ោង ក៏ដូចជា ម៉ូទ័រអគ្គិសនី មានកម្លាំង ៣៤០សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ដែលអនុញ្ញាតឲ្យវាអាចរត់បានចម្ងាយ ៥០២គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលសាកភ្លើងពេញម្តង។

ខណៈពេលដែល Lyriq ចេញលក់ដំបូងជាប្រភេទប៉ុងមួយ វាក៏នឹងមានជម្រើសប៉ុងពីរដែរ នៅដើមឆ្នាំ២០២៣ ជាមួយនឹងតម្លៃចាប់ពី ៦៤ ៩៩០ដុល្លារ ហើយក្រុមហ៊ុន Cadillac នឹងបញ្ចេញព័ត៌មានលម្អិត នៅពេលជិតចេញលក់តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Cadillac Lyriq ឆ្នាំ២០២៣ ប្រភេទប៉ុងពីរ នឹងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ហើយមានកម្លាំងសរុប ៥០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម