លេខ២ និងលេខ៣ ដែលលក់ឡានអគ្គិសនីច្រើនជាងគេ សុទ្ធតែជាម៉ាកឡានកូរ៉េ

[ទីផ្សារបរទេស] ផ្អែកតាមទិន្នន័យនៃការចុះបញ្ជីរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ប្រចាំត្រីមាសទីមួយ បានបង្ហាញថាក្រុមហ៊ុន Kia និង Hyundai ស្ថិតនៅលំដាប់លេខរៀង​មួយ នៅពីក្រោយតែក្រុមហ៊ុន Tesla ប៉ុណ្ណោះ។

Tesla នៅចំណាត់ថ្នាក់លេខមួយ ខណៈដែល Kia នៅចំណាត់ថ្នាក់លេខពីរជាមួយតួលេខចុះបញ្ជីចំនួន ៨ ៤៥០គ្រឿង ហើយ Hyundai ស្ថិតនៅលេខបី ជាមួយតួលេខ ៦ ៩៦៤គ្រឿង។ ជោគជ័យរបស់ Kia និង Hyundai ច្បាស់ណាស់គឺកើតមាន​ដោយ​សាររថយន្ត EV6 និងរថយន្ត Ioniq 5។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រៀបធៀបទៅនឹងគូប្រជែងធំៗ ចំនួនលក់របស់ Hyundai Motor Group (រាប់ទាំង Kia និង Genesis) គឺមានច្រើន​ជាង​ចំនួន​លក់រថយន្តអគ្គិសនីរបស់ Toyota, Nissan និង Honda បូកបញ្ចូលគ្នាទៅទៀត។ ជាមួយការបង្ហាញចេញរថយន្ត Kia EV9 និង GV60 នាពេលឆាប់ៗខាងមុខ គេរំពឹងថាគម្លាតនឹងមានកាន់តែធំ។

យ៉ាងណា គេនៅមិនទាន់អាចនិយាយថា Hyundai Motor Group នឹងបន្តគ្រប់គ្រងតំណែងលេខពីរបន្ទាប់ពី Tesla ឬយ៉ាង​ណា​​នោះ​ទេ ព្រោះថា​រថយន្តអគ្គិសនីពីក្រុមហ៊ុនធំៗដូចជា Ford នឹងបន្តចេញលក់ជាបន្តបន្ទាប់៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម