ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ចេញវីដេអូមួយ ដែលបង្ហាញអំពីការប្រកួតសមត្ថភាពគ្នារវាងរថយន្តភីកអាប់អគ្គិសនី Cybertruck ជាមួយនឹង Ford F-150 ដោយប្រកួតកម្លាំងអូសមួយណាខ្លាំងជាង។
វីដេអូបង្ហាញថា Cybertruck អាចអូសទាញ Ford F-150 បានយ៉ាងងាយស្រួល ដោយគ្មានពិបាកអ្វីបន្តិចឡើយ។ យ៉ាងណាក្ដីការប្រកួតនេះហាក់លម្អៀងបន្តិច ដោយសារ Cybertruck ដែលនៅក្នុងវីដេអូគឺជាប្រភេទប៉ុង ២។ ចំណែកឯ Ford F-150 មើលទៅអាចវិលតែកង់ក្រោយប៉ុណ្ណោះ មានន័យថាវាមិនមែនជាប្រភេទប្រើប៉ុង ២ នោះទេ ហើយទំនងជាបំពាក់ម៉ាស៊ីនទំហំតូច។
ទស្សនាវីដេអូខាងក្រោមនេះ ៖