[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញនៅរូបភាព Teaser នៃរថយន្ត Hyundai Stargazer ដែលជាម៉ូដែលថ្មី នឹងក្លាយជាគូប្រជែងថ្មីជាមួយ Mitsubishi Xpander, Toyota Avanza និង Suzuki Ertiga ដែលត្រូវបានអភិវឌ្ឍជាពិសេសសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ និងឥណ្ឌា។
តាមរូបភាព teaser នៃរថយន្ត Stargazer បង្ហាញពីភាពស្រដៀងគ្នាបំផុតជាមួយ Staria ជាមួយនឹងរចនាប័ទ្មអនាគតដែលត្រូវបានបំផុសគំនិតដោយយានអវកាស។ ជាមួយបន្ទាត់ភ្លើង LED ប្រវែងវែង និងចង្កៀងមុខ split headlights ជាមួយនឹងប៉ាណាមុខធំ។ ចង្កៀងក្រោយប្រភេទ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដែលមានពាក្យ “Stargazer” មានទីតាំងនៅខាងក្រោមឡូហ្គោ។
លើសពីនេះ ចំណុចទាញទ្វារខាងក្រោយមានទីតាំងនៅជិតគែមខាងក្រោយ ដែលមានន័យថា Stargazer មានរចនាប័ទ្មបើកធម្មតាជំនួសឲ្យទ្វារូតដូច Toyota Sienta ។ បន្ថេមពីនេះ រថយន្តអាចប្រវែងប្រហែល ៤ ៥០០ មីលីម៉ែត្រជាមួយនឹងកាប៊ីនដែលមានកៅអីបីជួរ ការរៀបចំ ៦ ឬ ៧ កៅអី។
មិនតែប៉ុណ្ណោះ រថយន្ត Hyundai Stargazer អាចនឹងប្រើប្រាស់គ្រោងឆ្អឹង និងម៉ាស៊ីនជាមួយរថយន្ត Kia Carens។ នោះមានន័យថា រថយន្តនេះត្រូវបានគេរំពឹងថានឹងប្រើម៉ាស៊ីនសាំង ឬម៉ាស៊ូតចំណុះ ១,៥ លីត្រ អាចមានកម្លាំង ១១៣ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ បំពាក់ដោយប៉ុង១ វិលកង់ខាងមុខ និងជម្រើសនៃប្រអប់លេខដោយដៃ ឬស្វ័យអូតូ ។
គួរឲ្យដឹងថា ក្រុមហ៊ុន Hyundai គ្រោងនឹងដាក់លក់ Stargazer នៅខែមិថុនា ដោយម៉ូដែល MPV នឹងត្រូវផលិតក្នុងប្រទេសឥណ្ឌូណេស៊ី ដែលក្រុមហ៊ុនផលិតរថយន្តកូរ៉េកំពុងផលិតរថយន្តអគ្គិសនី Creta, Santa Fe និង Ioniq 5 ជាមួយតម្លៃប្រហែល ១០ ៥០០ ដុល្លារ ដល់ ១៣ ៦០០ ដុល្លារ៕