ប្រមាញ់បាន Toyota Tacoma ឆ្នាំ ២០២៣ មុខមាត់ថ្មី ធ្វើតេស្តបើកបរសាកល្បង មុនពេលបង្ហាញខ្លួនជាផ្លូវនៅឆ្នាំក្រោយ (មានវីដេអូ)

[ទីផ្សារបរទេស] កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញនៅរថយន្ត Toyota Land Cruiser និង TOYOTA Tundra ថ្មីដែលត្រូវបានអភិវឌ្ឍជាមួយគ្រោងឆ្អឹង TNGA-F platform ។ មកដល់ពេលនេះ សម្រាប់រថយន្តភីកអាប់ Tacoma ក៏កំពុងបានកែមុខមាត់ថ្មីផងដែរ។ ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បង្ហាញខ្លួននៅចន្លោះចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣។

រូបភាព Render ចេញរូបភាពដែលប្រម៉ាញ់បាន
រូបភាព Render ចេញរូបភាពដែលប្រម៉ាញ់បាន

តាមរូបភាពដែលប្រមាញ់បានជាមួយការបិទបាំងតួខ្លួន ឃើញមានរចនាប័ទ្មផ្នែកខាងមុខ Tacoma ថ្មីនឹងយកចេញពីរចនាប័ទ្មពីរថយន្ត Tundra។ លើសពីនេះ Toyota នឹងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ suspension ខាងក្រោយដូចដែលពួកគេបានធ្វើជាមួយ Tundra ហើយ Toyota Tacoma ស៊េរីឆ្នាំ ២០២៣ ដោយប្រើនៅប្រព័ន្ធបូមរ៉ឺស័រនៅផ្នែកខាងក្រោយជំនួសវិញ ដែលអាចជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃរបស់រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាច្បាស់ណាស់ថា Tacoma ថ្មីនឹងត្រូវបានផលិតជាមួយគ្រោងឆ្អឹង TNGA-F  គេរំពឹងថារថយន្តនេះអាចនឹងអាចប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៥ លីត្រ  V6 twin-turbocharged  ដែលមានកម្លាំងខ្ពស់បំផុត ៤១៥ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ។

មិនតែប៉ុណ្ណោះ រថយន្ត Tacoma ជំនាន់ថ្មី វានឹងមកជាមួយជម្រើសថាមពលហាយប្រ៊ីដ ខណៈដែលក្រុមហ៊ុន Toyota មានគោលបំណងបង្កើនចំណែករថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម