[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng Motors គ្រោងនឹងដាក់បញ្ចេញនៅរថយន្តអគ្គិសនីថ្មីចំនួន ២ នៅឆ្នាំ ២០២៣ ហើយមួយក្នុងចំណោមរថយន្តទាំងនោះត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយ Tesla Model Y ផងដែរ។ ក្នុងនោះយោងតាម ព័ត៌មានលម្អិតអំពីម៉ូដែលថ្មីត្រូវបានគេដឹង ប្រធានក្រុមហ៊ុន Xpeng លោក Brian Gu បានបញ្ជាក់ថា មួយម៉ូឌែលជារថយន្តប្រភេទ B-class និងមួយទៀតជាប្រភេទ C-class ។
ដោយបច្ចុបន្បន្នក្រុមហ៊ុន Xpeng មានតែររថយន្តប្រភេទ B-class តែមួយគត់ គឺរថយន្ត P7 ប្រភេទ sedan ប៉ុន្តែលោក Gu បាននិយាយថា ម៉ូដែលទីពីរនេះ នឹងជាគោលដៅទីផ្សារធំជាងរថយន្ត P7 ហើយបានកត់សម្គាល់ថាវានឹងក្លាយជាគូប្រជែងជាមួយរថយន្ត Tesla Model Y ជារថយន្តប្រភេទ SUV ផងដែរ។
Xpeng កំពុងអភិវឌ្ឍខ្លួនជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយចំនួនក្នុងប្រទេសចិន ដែលកំពុងចែកចាយរថយន្តក្នុងបរិមាណច្រើន ហើយបានបញ្ជាក់ថា នៅក្នុងខែមិថុនាខ្លួនបានផលិតរថយន្តទី ២០០ ០០០ គ្រឿងរបស់ខ្លួន ត្រឹមតែ ៨ ខែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា រថយន្ត Xpeng P5 ដែលទើបនឹងដាក់បញ្ចេញចេញថ្មី ហើយក៏ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនផងដែរដោយបានចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសដាណឺម៉ាក ហូឡង់ ន័រវែស និងស៊ុយអែត ដែលមានអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង ដំណើរការដោយម៉ូទ័រអេឡិចត្រិចតែមួយដែលមានកម្លាំង ២១១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ៕