[ទីផ្សារបរទេស] រថយន្តអគ្គិសនី E-Tron រូបរាងថ្មី កាន់តែជិតដល់ពេលចូលរោងចក្រផលិតមែនទែនហើយ ក្រោយពី Audi បានបង្ហាញចេញរថយន្តគំរូថ្មីនៅក្នុងកម្មវិធី E-Cannonball កាលពីថ្មីៗកន្លងទៅនេះ។
រថយន្តគំរូថ្មីនៃ E-Tron មានប្រើប្រាស់ការឌីហ្សាញថ្មី ជាពិសេសការផ្លាស់ប្ដូរលើផ្ទាំងប៉ាណាខាងមុខដែលកាន់តែទាក់ទាញជាងមុន អមជាមួយអំពូលភ្លើងដែលទទួលបានការអាប់ដេតថ្មីជាមួយបច្ចេកវិទ្យាភ្លើងថ្មី រួមទាំងមានការផ្លាស់ប្ដូរនៅផ្នែកខាងក្រោយបន្តិចបន្តួចផងដែរ។
ការចុះផ្សាយកន្លងមក បានឲ្យដឹងថារថយន្តថ្មីនឹងមានបំពាក់ម៉ូទ័រអគ្គិសនីដែលសន្សំសំចៃថាមពលបានប្រសើរជាងមុន រួមជាងមួយកញ្ចប់អាគុយដែលទទួលបានការកែសម្រួលកាន់តែប្រសើរ។ វាអាចជួយឲ្យរថយន្តនេះបើកបរបានចម្ងាយដល់ប្រមាណ ៦០០គ.ម ដែលជាការកើនឡើងខ្លាំងធៀបនឹងចម្ងាយបើកបរ ៤៤០គ.ម នាពេលបច្ចុប្បន្នរបស់វា។
គួរដឹងថា Audi E-Tron ដែលលក់នៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន មានតម្លៃចាប់ពី ៧០ ៨០០ដុល្លារ ដែលមានអាគុយចំណុះ ៩៥kWh ប្រើម៉ូទ័រអគ្គិសនីភ្លោះ និងប្រព័ន្ធបើកបរប៉ុងពីរ ដែលអាចផលិតកម្លាំងបានដល់ ៤០២សេះ៕