[ទីផ្សារបរទេស] រថយន្ត Ford Maverick ជាកូនរថយន្តភីកអាប់ដ៏ជោគជ័យមួយ ប៉ុន្តែក្រុមហ៊ុន Ford បានបង្ហាញចេញតួលេខគួរចាប់អារម្មណ៍ជាច្រើនដែលជាផ្នែកមួយនៃរបាយការណ៍លក់ប្រចាំខែកញ្ញា។
ក្នុងនោះ របាយការណ៍បានបង្ហាញថា អតិថិជនដែលទិញរថយន្ត Maverick ចំនួនជាង ៨០% គឺជាអ្នកប្រើប្រាស់រថយន្តភីកអាប់លើកដំបូង ហើយ Ford បានបញ្ជាក់ថាអតិថិជនទាំងនោះមកពី Honda CR-V, Honda Civic រួមទាំង Toyota RAV4 ផងដែរ។
កាលពីខែកញ្ញា Ford អាចលក់រថយន្ត Maverick បានចំនួន ៣ ១៥៤គ្រឿង នៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យចំនួនលក់សរុបគិតពីដើមឆ្នាំ មកទល់បច្ចុប្បន្នគឺមាន ៥១ ៨០២គ្រឿងឯណោះ។
ដោយឡែក របាយការណ៍បានបង្ហាញអំពីលទ្ធផលលក់របស់រថយន្ត Ford Bronco ផងដែរ ដោយកាលពីខែមុនអាចលក់ចេញបាន ១០ ៨៩២គ្រឿង ហើយ ៩៩% នៃការលក់នោះគឺជាការកុម្ម៉ង់ទិញទុកមុន៕