[បរទេស] បច្ចុប្បន្ននេះ មូលហេតុចម្បងនៃការពន្យាពេលចែកចាយរបស់ក្រុមហ៊ុនផលិតរថយន្ត ដោយសារការកង្វះខាតបន្ទះឈីប និងការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការរថយន្តថ្មី បណ្តាលឲ្យអតិថិជននៅក្នុងប្រទេសកូរ៉េត្រូវរង់ចាំរហូតដល់ ៣០ខែ ដើម្បីជាម្ចាស់រថយន្ត Hyundai, Kia ឬ Genesis។
ក្នុងនោះ ពួកគេគិតថាការបណ្តាក់ទុនរួមគ្នា Hyundai – Kia កំពុងផ្តល់អាទិភាពដល់ទីផ្សារបរទេស ព្រោះរូបិយប័ណ្ណកូរ៉េមានភាពខុសគ្នាខ្ពស់បើធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលមានន័យថា ប្រសិនបើក្រុមហ៊ុននេះលក់រថយន្តនៅទីផ្សារបរទេស ក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញខ្ពស់ និងការចំណាយទាប។
យោងតាមគេហទំព័រ Korea Times អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសកូរ៉េបាននិយាយថា ពួកគេត្រូវរង់ចាំរហូតដល់ ៣០ ខែដើម្បីក្លាយជាម្ចាស់រថយន្តម៉ាក Hyundai, Kia ឬ Genesis ថ្មី ដែលកើនឡើងពី ២៣ ខែមុន។ នេះត្រូវបានផ្ទៀងផ្ទាត់ដោយការផ្លាស់ប្តូររថយន្តក្នុងស្រុកសម្រាប់ ២៦ ម៉ូដែលពីម៉ាកខាងលើ។
បច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េ ពេលវេលាចែកចាយសម្រាប់ម៉ូដែល Kia K3 និង K5 បានកើនឡើងពី ៣ ខែទៅ ៥ ខែ ប្រហែលជារហូតដល់ ៨ ខែសម្រាប់ម៉ូដែល K5 ស៊េរីខ្ពស់មួយចំនួន និង ២ខែ សម្រាប់ម៉ូដែល K8 និង Sorento Hybrid ។ ទន្ទឹមនឹងនេះ អតិថិជន Hyundai Avante, Sonata, Grandeur និង Santa Fe នឹងត្រូវរង់ចាំ ៦ ដល់ ២០ ខែដើម្បីទទួលបានរថយន្ត។ មិនត្រឹមតែទីផ្សារកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទីផ្សារបរទេសក៏ត្រូវរង់ចាំមួយរយៈដើម្បីទទួលបានរថយន្តផងដែរ៕