មិនធម្មតា! VW នឹងបញ្ចេញរថយន្តថ្មីចំនួន ៣៤ ម៉ូដែលនៅឆ្នាំ ២០២០

Volkswagen នឹង​ធ្វើ​ការ​បញ្ចេញ​លក់​រថយន្ត​ថ្មី​ចំនួន ៣៤ ម៉ូដែល​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០២០ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បណ្ដាក់​ទុន​ដ៏​ធំ​របស់​ខ្លួន​លើ​បច្ចេកវិទ្យា​អនាគត​។

ក្នុង ៣៤ ម៉ូដែល​ដែល​ចេញ​ឆ្នាំ​ក្រោយ​នេះ មាន​ ១២ ម៉ូដែល​ជា​ប្រភេទ SUV និង ៨ ម៉ូដែល​នឹង​ជា​ប្រភេទ​អគ្គិសនី ឬ​ Hybrid។ ដំបូង​គេ​នឹង​មាន​រថយន្ត​ ID 3 Hatchback ថ្មី បន្ទាប់​មក​គឺ ID Next និង​កូន​រថយន្ត​ SUV អគ្គិសនី​មួយ​ដែល​ទំនង​ជា​ប្រើ​ឈ្មោះ ID 4។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ​នឹង​ត្រូវ​បណ្ដាក់​ទុន​មិន​តិច​ជាង ២១ ពាន់​លាន​ដុល្លារ​នោះ​ទេ រហូត​ដល់​ឆ្នាំ ២០២៤ ជា​មួយ​នឹង​កញ្ចប់​លុយ​ ១២,២ ពាន់​លាន​ដុល្លារ​គឺ​សម្រាប់​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម