[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Toyota បានដាក់បង្ហាញចេញជាផ្លូវការ Toyota Prius ថ្មី ជាមួយការរចនាម៉ូដបែបស្ព័រ ទំហំកាន់តែធំទំលាយ និងជម្រើសម៉ាស៊ីនថ្មី។ ខណៈពេលនេះ ក្រុមអ្នកឌីស្សាញ X-Tomi Design និង Theottle បានធ្វើការរចនារថយន្ត Toyota GR Prius ដោយមានការរចនាយ៉ាងទាក់ទាញសម្រាប់ការឌីស្សាញនីមួយៗ។
សម្រាប់ Prius របស់ក្រុមហ៊ុនឌីស្សាញ X-Tomi Design មានការរចនាម៉ូដមួយចំនួនពី GR86 ប៉ុន្តែរូបរាងនៅដដែរ ដោយមានបំពាក់នៅប៉ាណាមុខដូចគ្នាទៅនឹងរថយន្ត GR86 ខណៈដែលកន្លែងផ្សេងទៀត ថាសកង់ ដុំហ្វ្រាំង និងរបាំងការពារភក់ខាងមុខគឺសុទ្ធតែយកមកពីរថយន្ត GR Corolla, ឡូហ្គោ GR, កាងជ្រែកខ្យល់ខាងមុខ, កាង spoilerខាងក្រោយ, និងកាងចំហៀងបែបស្ព័រ។
ការរចនារបស់ Theottle ជាមួយនឹងការប្រើប្រាស់តួរថយន្ត GR Corolla ទាំងស្រុងនៅលើមូលដ្ឋាន Prius។ ការរចនានៃផ្នែកខាងមុខដ៏ទាក់ទាញ និងប្លែកពីគេ ហើយរបាំងការពារភក់ខាងក្រោយ និងកាងចំហៀងដែលលាតសន្ធឹងត្រូវបានគូយ៉ាងល្អជាមួយនឹងរូបរាងដើមរបស់ Prius ។
អ្នករចនាទាំងពីរមិនបានលើកឡើងពីម៉ាស៊ីន GR Prius របស់ពួកគេនឹងត្រូវបានបំពាក់ដោយនោះទេ។ ប្រសិនបើ GR Prius នេះត្រូវបានផលិតមែន Toyota អាចនឹងបំពាក់ម៉ាស៊ីនពីរថយន្ត Toyota Crown ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ផ្គួបម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣៤០ សេះ រួមទាំងម៉ាស៊ីនកូនកាត់ Hybrid ។
ជាមួយគ្នានេះ ត្រូវបានគេនិយាយគួរអោយកត់សំគាល់ថា Prius ថ្មីគឺពិតជាមានកម្លាំងគ្រប់គ្រាន់សម្រាប់អ្វីដែលមានជាពិសេសនៅក្នុង Plug-in Hybrid Prime Guise ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបម៉ូទ័រអគ្គិសនី អាចផលិតបានកម្លាំងបាន ២២០ សេះ ដែលតិចជាង GR86 ត្រឹម ៨ សេះប៉ុណ្ណោះ៕