Honda ZR-V ប្រភេទកូនកាត់ hybrid ស៊ីសាំងតិច តម្លៃលក់ខ្ទង់ ៣ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើដាក់បង្ហាញចេញនៅរថយន្ត Honda ZR-V ប្រភេទកូនកាត់ hybrid មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៦ ២០០ ដុល្លារ ដល់ ៣៣ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៥៦៨ ម។ម ទទឹង ១ ៨៤០ ម។ម កំពស់ ១ ៦១១ ម។ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៥ ម.ម ។ សម្រាប់ការរចនាវិញ មានលក្ខណះបែបស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមុខថ្មីរចនាជាមួយបន្ទះបញ្ឈរ ចង្កៀងមុខប្រភេទ LED ។ កន្លែងគួរឲ្យគត់សម្គាល់ផ្សេងទៀតរួមមាន ថាសកង់អាលុយមីញ៉ូម ត្រលោកកញ្ចក់ និងព្រុយត្រីឆ្លាមតុងតែងជាមួយពណ៌ខ្មៅ។ ផ្នែកខាងក្រោយមានកំពង់ស៊ីមាំងពណ៌ប្រាក់ និងបានបន្ថែមឡូហ្គោ e:HEV ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានមកជាមួយដៃចង្កូតប្រភេទ 3-spoke multifunction កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ Honda Connect 3.0 system ឧបករណ៍បំពងសំលេងម៉ាក Bose ១២ ចំនុច ។ មុខងារផ្សេងទៀតរួមមាន កៅមុខងារ ខ្យល់ និង អង្គចងចាំ កន្លែងសាកថ្មឥតខ្សែជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីន Honda ZR-V ដំណើរការដោយប្រព័ន្ធ i-MMD hybrid ជំនាន់ទី ៤ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ និងអាគុយលីចូម និងម៉ាស៊ីន naturally aspirated ចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ១៤០ សេះ និងកម្លាំងរមួល ១៨២ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ៥,១៣ លីត្រ/ ១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម