[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាកបង្ហាញរថយន្ត Geely Boyue Cool ប្រភេទ SUV ខ្នាតតូច ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាជាផ្លូវការនៅឆមាសទី ១ ឆ្នាំ ២០២៣ នៅក្នងទីផ្សារប្រទេសចិន។
រថយន្ត Geely Boyue Cool ប្រើប្រាស់នៅភាសារចនា “Starburst Vision” របស់ Geely ដោយផ្តល់ឲ្យរថយន្តនះមានរូបរាងបែបជាជ្រុងៗ ដោយនៅផ្នែកខាងមុខត្រូវបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោនៅចំកណ្តាល ប្រើប្រាស់នៅថាសកង់ស្ព័រប្រភេទ 5-spoke និងផ្នែកខាងក្រោយមានកាង spoiler លយចេញពីដំបូង ចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅផ្នែកខាងមុខ និងបំពង់ស៊ីមាំងភ្លោះចំនួន ២ នៅផ្នែកសងខាង ។
ចំពោះនៅផ្នែកខាងក្នុងរបស់រថយន្តប្រភេទ SUV ខ្នាតតូចនេះ ក្រុមហ៊ុនផលិតរថយន្ត Geely មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។
បើនិយាយពីកម្លាំងវិញ រថយន្តស៊េរីថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៨ សេស ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ៕