ឡាន Acura Integra Type S ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការ តម្លៃខ្ទង់ ៥ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការដាក់ប្រកាសនៅតម្លៃលក់របស់រថយន្ត Acura Integra Type S ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៥០ ៨០០ ដុល្លារ បូករួមថ្លៃដឹកជញ្ចូន ១១៩៥ ដុល្លារ និងបើកទទួលការកក់ទុកមុននៅថ្ងៃទី ១១ ខែឧសភា​ ឆ្នាំ ២០២៣ ជាមួយចំនួនមានកំណត់ត្រឹមតែ ២០០ គ្រឿងប៉ុណ្ណោះ ។

Acura មិនត្រឹមតែផ្តោតទៅលើការបើកបរនោះទេ រថយន្តត្រូវបានផ្តល់ភាពទាន់សម័យបែបស្ព័រផងដែរ។ ដោយនៅផ្នែកខាងមុខ កាងមានការរចនាបែប Unique ជាមួយប៉ាណាធំផ្តល់នៅភាពអំណាច គម្របម៉ាស៊ីនអាលុយមីញ៉ូមដែលមានខ្យល់ចេញចូល របាំងការពារធំទូលាយ និងសំណុំចង្កៀងប្រភេទ LED ។ ផ្នែកខាងក្រោយ មានបំពងស៊ីមាំងពណ៌ខ្មៅចំនួន ៣ នៅកណ្តាល ចំណុចលេចធ្លោផ្សេងទៀតរួមមាន កាង spoiler ពណ៌ខ្មៅ និងថាសកង់ទំហំ ១៩ អ៉ីង ស្រោបដោយសំបកកង់ប្រភេទ Michelin Pilot Sport 4s high-performance ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ នៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លក្ខណះពិសេសផ្សេងទៀតរួមមាន អេក្រង់បង្ហាញលើកញ្ចក់ កន្លែងសាកថ្មឥតខ្សែរ ឧបករណ៍បំពងសំឡេងម៉ាក ELS Studio 3D ១៦ ចំនុច និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Acura Integra Type S ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២០ សេស និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ ដែលមានមុខងារភ្ជាប់ចូលលេខអូតូផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម