កាន់តែចង់ឃើញច្បាស់ៗ! បែកធ្លាយរូបរាងឡានភីកអាប់ Toyota Tacoma មុនពេលចេញផ្លូវការ

រូបភាពបញ្ចេញដោយ 4th Gen Tacoma Forum

[បែកធ្លាយ] រថយន្តភីកអាប់ Toyota Tacoma ជំនាន់ថ្មី ២០២៤ នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី១៩ ក្នុងខែនេះ ដែលមានរយ:ពេលត្រឹមតែ ១សប្តាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែជាមួយការត្រៀមបង្ហាញខ្លួននេះក៏មានរូបភាពបែកធ្លាយនៃរថយន្តនេះ តាមអ៊ីនធឺណិតដែលបង្ហាញពីរថយន្តភីកអាប់ថ្មីជាមួយរចនាបទដ៏ទាក់ទាញ។

ផ្នែកចង្កៀងមុខចែកចាយដោយ Tacoma4G

រូបភាពនេះត្រូវបានគេរកឃើញនៅក្នុងគេហទំព័រ Toyota របស់សហរដ្ឋអាមេរិក ហើយត្រូវបានចែករំលែកជាលើកដំបូងតាមអ៊ីនធឺណិតដោយ 4th Gen Tacoma Forum។ ហើយក៏មានរូបថតថតផ្ទាល់ថ្មីមួយសន្លឹកទៀតដែលបានថតផ្នែកចង្កៀងមុខចែកចាយដោយ Tacoma4G​​ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយរូបភាពបែកធ្លាយនេះបានបង្ហាញអោយឃើញពីការរចនាថ្មីនៃរថយន្តភីកអាប់នេះ ដែលមានភាពទាក់ទាញខ្លាំងហើយក៏ទំនងជាម៉ូឌែល TRD Pro ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota ក៏បានធ្វើការបញ្ជាក់រួចហើយអំពីលក្ខណៈពិសេសថ្មីដែលមាននៅលើរថយន្តភីកអាប់ជំនាន់ថ្មីនេះ ជាក់ស្តែងដូចម៉ូឌែល TRD Pro ទទួលបាននូវបូមរ៉ឺស័រផ្នែកខាងក្រោយ និងបូម Fox QS3 រួមទាំងហ្រ្វាំងឌីសផ្នែកខាងក្រោយជាដើម។

លើសពីនេះ Toyota Tacoma TRD Pro ជំនាន់ថ្មីនេះក៏នឹងបំពាក់ជាមួយម៉ាស៊ីនកូនកាត់ i-Force Max ដែលដូចគ្នានឹងបងធំ Tundra TRD Pro ដែលម៉ាស៊ីនចំណុះ ៣,៥លីត្រ Twin-turbocharged V6 ដំណើរការរួមគ្នាជាមួយម៉ូទ័រ ដែលអាចផលិតកម្លាំងសរុប ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម