ក្រុមហ៊ុនឡានកូរ៉េ Genesis ចេញSUVដំបូងបង្អស់ ប្រណីតមិនបាញ់បរទេស

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង (ក្រុមហ៊ុនកូនរបស់ Hyundai) បានបញ្ចេញ SUV ដំបូងបង្អស់របស់ខ្លួនម៉ូដែល GV80 ដែលមានលក្ខណៈពិសេសទំនើប និងប្រណីត មិនចាញ់រថយន្តបរទេសឡើយ។

Genesis GV80 ត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយនឹងប៉ាណាមុខរាងត្រីកោណ និងចង្កៀង Quad Lamps ព្រមទាំងយ៉ាន់ទំហំ ២២អ៊ីងទៀតផង។ ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់ដៃចង្កូតស្បែក, កុងទ័រឌីជីថល, អេក្រង់ធំទំហំ ១៤,៥អ៊ីង និងកាប៊ីនមានសភាពប្រណីតតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ SUV នេះក៏បានបំពាក់ប្រព័ន្ធកាត់សំឡេងរំខាន Road-Noise Active Noise Control ដែលជួយឲ្យការបើកបរកាន់តែមានផាសុកភាព។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ GV80 បំពាក់ពោងការពារ១០ និងមុខងារជាច្រើន ដូចជា smart cruise control, front collision avoidance assistance, rear side collision avoidance assistance, highway assist system, driver’s attention warning, rear cross-traffic collision avoidance assist និង parking collision avoidance assist ផងដែរ។

សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង រថយន្ត Genesis GV80 បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,លីត្រ Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៤សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។ វាក៏មានជម្រើសម៉ាស៊ីនសាំង២ទៀត គឺ ចំណុះ ២,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ៣០០សេះ និង ចំណុះ ៣,៥លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង កម្លាំង ៣៧៥សេះ។ ជាស្តង់ដារ វាបំពាក់ប៉ុងមួយវិលកង់ក្រោយ តែក៏អាចជ្រើស Option ប៉ុងពីរដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម