Changan S7 ប្រភេទ Plug-in hybrid សន្សំសំចៃខ្លាំង និងចាក់សាំងពេញជិះបានដល់ ១ ពាន់គីឡូម៉ែត្រជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសចេញលក់ជាមុននៅរថយន្ត Changan S7 ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ ២៤ ១៨៥ ដុល្លារ ដល់ ៣៤ ១៤៩ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ Changan Deep Blue S7 SUV មាន​ការ​រចនា​នៅផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ជាប់ពីលើដោយចង្កៀង​ប្រភេទ LED រាងស្លីម និងកាង​មុខ​ពណ៌​ខ្មៅ​បែប​ស្ព័រ ។ ផ្នែកចំហៀងមានដៃទ្វារបង្គប់ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១ អ៉ីញ​ពណ៌ខ្មៅ ខណះផ្នែកខាងក្រោយបំពាក់ជាមួយកាង spoiler ជាប់ដំបូលលយចេញមកក្រៅពណ៌ខ្មៅ និងចង្កៀងប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន អេក្រង់កំសាន្ត touchscreen រចនាបែបបញ្ឈរទំហំ ១៥,៦ អ៉ីញ អាចបង្វិលទៅឆ្វេង ឬ​ ស្តាំបាន ១៥ ដឺក្រេ គាំទ្រដោយឈីប Qualcomm SNAPDRAGON 8155 កៅអីស្រោបដោយស្បែក អេក្រង់បង្ហាញលើកញ្ចក់ និងដំបូលកញ្ចក់បែប Panoramic roof ទំហំធំផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន Plug-in hybrid ចំណុះ ១.៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២២៧ សេស និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយទំហំ ៣១,៧៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេងត្រឹមតែ ៥ លីត្រ/១០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយដល់ទៅ ១១២០ គីឡូម៉ែត្រឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម