Toyota Innova Zenix ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ចេញលក់ជាផ្លូវការនៅប្រទេសក្នុងតំបន់អាស៊ានមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Innova Zenix ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV មានទាំងជម្រើសម៉ាស៊ីនសាំង និងកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ៣៥ ០៧០ ដុល្លារ ដល់ ៤២ ៩២៦ ដុល្លារនៅទីផ្សារប្រទេសម៉ាឡេស៊ី ។

សម្រាប់ Toyota Innova ZENIX ដែល​លក់​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​រូបរាង​ស្រដៀង​នឹង​ម៉ូដែល​ឥណ្ឌូណេស៊ី​ និងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដែលខុសពី Innova មុនដែលត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ហើយក៏ត្រូវបានបំពាក់ប្រព័ន្ធលំទប់លំនឹងថ្មី ដោយនៅផ្នែកខាងមុខបំពាក់ MacPherson strut suspension និង Torsion beam នៅផ្នែកខាងក្រោយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារខាងក្រៅដូចជា ចង្កៀងមុខ-ក្រោយ LED និងអំពូលបំភ្លឺពេលថ្ងៃក៏ជាប្រភេទ LED, ត្រឡោកកញ្ចក់ចំហៀងអូតូជាមួយនឹងអំពូល Welcome Lamp, អង់តែនព្រុយត្រីឆ្លាម  និងថាស់កង់ស្ព័រទំហំ ១៨ អ៉ីញ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ ជាប្រភេទកាប៊ីន ៣ជួរ  ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ក touchscreen ទំហំ​ ១០,១ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ កៅចង្កូតស្រោបដោយស្បែកអាចលៃតម្រូវបាន ៤ របៀប ដំបូលកញ្ចក់ panoramic sunroof និងកាំម៉េរា ៣៦០ ដឺក្រេផងដែរ ។ លើសពី ក៏បានមកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense system ជាស្តង់ដារទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសគឺ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Dynamic Force ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ២០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ១០វគ្គ
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ១៨៦ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម