[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃភីកអាប់អគ្គិសនី GMC Hummer EV ស៊េរីឆ្នាំ២០២២ ជាមួយតម្លៃសរុប ២៤៧ ៥៨៩ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់តម្លៃ ២៤៧ ៥៨៩ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ១៦៩ ៩៩១ ដុល្លារ ($169,991)
- តម្លៃពន្ធនាំចូល ៦៣ ៣៥០ ដុល្លារ ($63,350)
- តម្លៃដឹកជញ្ជូន ២ ៧៥០ ដុល្លារ ($2,750)
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៩០០ ដុល្លារ ($900)
- តម្លៃឯកសារនៅខ្មែរ ៨៩៩ ដុល្លារ ($899)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៩ ៧៥០ ដុល្លារ ($9,750)
- តម្លៃសរុបទាំងអស់ ២៤៧ ៥៨៩ ដុល្លារ ($247,589)
សម្រាប់ភីកអាប់ GMC Hummer EV ស៊េរីឆ្នាំ២០២២ នេះ ជាភីកអាប់ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដែលមានកម្លាំងខ្លាំង។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 090 288 687 ៕