Kia Picanto ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Kia Picanto ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារតំបន់អឺរ៉ុប និងអូស្រ្តាលី ជាមួយការអភិវឌ្ឍថ្មី ដែលផ្តល់ឲ្យរថយន្តនេះមានភាពហាប់ណែន និងមើលទៅរឹងមាំជាងមុន។

ចំណុចលេចធ្លោដែលបានពីការអភិវឌ្ឍន៍ថ្មីនេះ គឺនៅផ្នែកខាងក្រៅ ដោយទទួលបានផ្នែកខាងមុខថ្មី ជាមួយនឹងប៉ាណា កាងមុខ និងចង្កៀងមុខ LED រាងអក្សរ Yថ្មី ផ្តល់ឲ្យរូបរាងកាន់តែអំណាច និងស្ព័រខ្លាំង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៤ អ៉ីញ ដល់ ១៦ អ៉ីញ ចង្កៀងក្រោយ LED រចនាជាបញ្ឈរអូសទៅដល់ផ្នែកកណ្តាល និងកាងក្រោយត្រូវបានអាប់ដែតថ្មីផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានធ្វើឲ្យប្រសើរឡើងនៅបច្ចេកវិទ្យា និងគ្រឿងបរិក្ខា ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៤,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ហើយក៏អាចភ្ជាប់ប្រព័ន្ធ​ OTA update ប្រព័ន្ធបញ្ជារដោយសំឡេង និង Bluetooth និងអាចផ្ទុកបាន ១០១០ លីត្រនៅពេលបត់កៅអីខាងក្រោយ ។ លើសពីនេះ ក៏បានបានបំពាក់នៅប្រព័ន្ធសុវត្ថិភាព ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលបានធ្វើឲ្យប្រសើរឡើងទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ Kia Picato ស៊េរីឆ្នាំ ២០២៤ របស់អឺរ៉ុប និងអូស្ត្រាលី មិនទទួលបានម៉ាស៊ីន Turbocharged ទៀតទេ ពោលដំណើរការដោយម៉ាស៊ីនប្រភេទ naturally-aspirated ចំនួន ២ រួមមាន៖

  • ម៉ាស៊ីនចំណុះ ១,០ លីត្រ naturally-aspirated ទំហំ ៣ ស៊ីឡាំង មានកម្លាំង ៦៧ សេះ
  • ម៉ាស៊ីនចំណុះ ១,២ លីត្រ naturally-aspirated ទំហំ ៤ ស៊ីឡាំង មានកម្លាំង ៨៣ សេះ ដោយម៉ាស៊ីនទាំង ២ ត្រូវបានភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ និងអូតូ ៥ វគ្គ ៕

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Kia សង្ឃឹមថា Kia Picato មុខមាត់ថ្មីស៊េរីឆ្នាំ ២០២៤នេះ នឹងបន្តភាពជោគជ័យដល់ក្រុនមហ៊ុនក្នុងនាមជាអ្នកកាន់ដំណែងដែលលក់ដាច់បំផុតនៅតំបន់ជាច្រើន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម