ឡានអគ្គិសនីសុទ្ធ Alphard ចិន ចេញតម្លៃលក់ជាផ្លូវការ តែជាង ៥ពាន់ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Weiao បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Boma ប្រភេទអគ្គិសនីខ្នាតតូច ដែលជារថយន្តត្រូវបានចម្លងពីរថយន្ត Toyota Alphard ជាមួយតម្លៃលក់ចាប់ពី ៥ ៥០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៥១៧ ម.ម ទទឹង ១ ៤៩៥ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៤៩៥ ម.ម ។ បើនិយាយអំពីការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តត្រូវបានយកការេចនាដូចគ្នាទាំងស្រុងទៅនឹងរថយន្ត Toyota Alphard របស់ប្រទេសជប៉ុន ប្រើប្រាស់នៅថាសកង់ទំហំ ១៥ អ៉ីញ និងផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ក៏ដូចជាពោងសុវត្ថិភាពជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ  Weiao Boma ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនផលិតកម្លាំងបាន ៤១ សេះ ជាមួយ top-speed ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយអាគុយចំនួន ២ ជម្រើសរួមមាន៖

  • ជម្រើសអាគុយទីមួយមានទំហំ ១១,៩ អ៉ីញ អាចបើកបរបានចម្ងាយ ១៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • ជម្រើសអាគុយទីពីរមានទំហំ ១៨,៥ អ៉ីញ អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ លើសពីនេះទៅទៀត នៅពេលអនាគត Weiao គ្រោងនឹងដាក់ឱ្យដំណើរការ Boma ជាមួយនឹងការបើកបរបានរហូតដល់ ៣០០ គីឡូម៉ែត្រនៅក្នុងខែធ្នូ ឆ្នាំ ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម