Toyota Alphard និង Toyota Vellfire ជំនាន់ថ្មី ចេញលក់ជាផ្លូវការនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Toyota Alphard ជាមួយតម្លៃលក់ចាប់ពី ១១៦ ៤០០ ដុល្លារ ដល់ ១២៦ ៨៣៥ ដុល្លារ និងតម្លៃ ១២០ ៦៣០ ដុល្លារសម្រាប់ Toyota Vellfire ។

រថយន្តទាំង ២ នេះ ផលិតឡើងនៅគ្រោងឆ្អឹង TNGA platform សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តទាំង២ បានប្រើប្រាស់គំនិតនៃការររចនាឲ្យឈ្មោហថា Forceful x IMPACT LUXURY មានការរចនាពិសេសរាងខ្លួន ចង្កៀងមុខប្រភេទ LED មុខងារទម្លើងទម្លាក់ដោយស្វ័យប្រវត្តិ ខណះ Vellfire មានភាពស្ព័រជាងជាមួយកាងបឹតខ្យល់ទំហំធំ  ភាពខុសគ្នារវាងទាំងពីរត្រូវគឺនៅផ្នែងក្រោយ ទាក់ទងទៅនឹងចង្កៀង និងកាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងផ្តល់ផាសុកភាព ប្រណិតភាព និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ដោយនៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធសុវត្ថិភាពជាច្រើន។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ទីផ្សារប្រទេសថៃ រថយន្តទាំង ២ នេះ ទទួលបានជម្រើសម៉ាស៊ីនកូនកាត់ hybrid គឺម៉ាស៊ីនកូនកាត់ hybrid ដំណើររួមគ្នាជាមួយម៉ាស៊ីនសាំងចំណុង ២,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២៥០ សេស ភ្ជាប់ដោយប្រអប់លេខ e-CVT និងប្រភេទបើកប៉ុង ២ E-4-wheel drive មានកម្រិតស៊ីសាំងចន្លោះពី ៥ លីត្រ ទៅ ៦ លីត្រ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម