ញាក់សាច់! Kia Seltos មុខមាត់ថ្មី ទទួលបានកក់មុនច្រើនជាង ១មុឺនគ្រឿងត្រឹមតែមួយថ្ងៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបើកទទួលការកក់នៅរថយន្ត Kia Seltos មុខមាត់ថ្មី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ ជាមួយតម្លៃនៃការកក់ត្រឹម ៣០០ ដុល្លារ ដោយពេលនេះ ក្រុមហ៊ុនប្រកាសថាខ្លួនទទួលបានការកក់ទុកមុនដល់ទៅ ១៣ ៤២៤ គ្រឿងក្នុងរយៈពេលមួយថ្ងៃនៅក្នុងទីផ្សារប្រទេសឥណ្ឌា ។

រថយន្ត KIA Seltos មុខមាត់គ្រាន់តែជាការអាប់ដេតការរចនាមួយចំនួន ប៉ុន្តែផ្តោតទៅលើរូបរាងប្រណិតជាងមុនដោយនៅផ្នែកខាងមុខបានរចនាថ្មីទៅលើ ចង្កៀងមុខប្រភេទ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, ប៉ាណា និង កាងជាដើម ។ ប្រើប្រាស់នៅថាសកង់យស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយរចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងវិញ ផ្ដល់នៅអារម្មណ៍ទំនើបជាងមុន ដោយបានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ, ដៃចង្កូតនៅតែដដែល, ប្រអប់លេខប្រភេទ ‘shift-by-wire’, រន្ធម៉ាស៊ីនត្រជាក់បានរចនាថ្មី និងដំបូលកញ្ចក់ Panoramic sunroof ជាដើម។ បន្ថែមពីនេះ ក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យា ADAS ថ្មីជាមួយនឹងកាមេរ៉ា ៣៦០ ដឺក្រេផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ៣ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងប្រអប់លេខដៃ ៦វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គនិងប្រអប់លេខដៃ ៦វគ្គ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គនិងប្រអប់លេខដៃ ៦វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម