ភីកអាប់ Nissan Titan ស៊េរីឆ្នាំ ២០២៤ តម្លៃថ្លៃជាងម៉ូដែលឆ្នាំ ២០២៣ ដល់ទៅ ៦ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Nissan Titan ស៊េរីឆ្នាំ ២០២៤ និងបានធ្វើការដំឡើងតម្លៃដល់ទៅ ៦ ១៧០ ដុល្លារបើធៀបទៅនឹងម៉ូដែលឆ្នាំ ២០២៣ ដោយឥឡូវមានតម្លៃចាប់ពី ៤៧ ៦៦៥ ដុល្លារឡើងទៅសម្រាប់ទីផ្សារអាមេរិកខាងជើង ។

ភីកអាប់នេះមានប្រវែងតួខ្លួនសរុប ៥ ៨២៩ ម.ម ទទឹង ២ ០៤៩ ម.ម កំពស់ ១ ៩៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៥៥០ ម.ម ។សម្រាប់នៅផ្នែកខាងក្រៅ ដោយនៅផ្នែកមុខមានប៉ាណាមួយផ្ទាំងធំរាងជាសំណាញ៉មានរបាអូសកាត់ អបសងខាងដោយសំណុំចង្កៀង LED រាងអក្សរ C ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ កាងការពារផ្នែកខាងមុខ-ក្រោយ និងចង្កៀងប្រភេទ LED ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តោតលើការតុបតែងបែបស្ព័រ ដោយនៅដៃចង្កូត និងកៅអីរចនាពិសេស ជាមួយនឹងឡូហ្គោប៉ាក់ PRO-4X  អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ព្រមទាំងឧបករណ៍បំពងសំឡេងប្រភេទ Fender ចំនួន ១០-១២ ចំនុច ដំបូលកញ្ចក់ Panoramic sunroof និងកាម៉េរា ៣៦០ ដឺក្រេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៥,៦ លីត្រ V8 អាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ថ្មី ។ បន្ថែមពីនេះ ទទួលបានប្រព័ន្ធសុវត្ថិភាព Nissan Safety Shield 360 ជាស្តង់ដារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម