Toyota លក់រថយន្តបានច្រើនជាង ៥លានគ្រឿង ក្លាយជាក្រុមហ៊ុនលក់ដាច់ជាងគេក្នុងត្រីមាសទី ១ ឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Motor ក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេលើពិភពលោកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ដោយបានវ៉ាដាច់ក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ និងគូប្រជែងផ្សេងទៀតក្នុងអំឡុងខែមករាដល់ខែមិថុនា ឆ្នាំ ២០២៣ សម្រាប់រយៈពេលបួនឆ្នាំជាប់ៗគ្នា ។

ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនបានលក់រថយន្តចំនួន ៥,៤២ លានគ្រឿងនៅទូទាំងពិភពលោកសម្រាប់រយៈពេល ៦ខែដែលគិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ដោយការលក់ទាំងនោះបូករួមទាំង Daihatsu និង​ក្រុម​ហ៊ុន​ផលិត​រថយន្ត Hino បាន​កើន​ឡើង ៥,៥% ​ធៀប​នឹង​ឆ្នាំ​មុន។ ដោយគិតជា​មធ្យម Toyota អាច​លក់​រថយន្ត​បាន ២០ គ្រឿង​ក្នុង​មួយ​នាទី ឬ​រៀងរាល់ ៣ វិនាទីអាចលក់រថយន្តបានមួយ​គ្រឿង​លក់​ទូទាំង​ពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ផលិតកម្ម​រថយន្ត​របស់ក្រុមហ៊ុន Toyota នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង ១០,៣% ​ដល់​ចំនួន ៥,៦៣ លាន​គ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ ការផលិតនៅក្រៅប្រទេសជប៉ុនក៏បានឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេលនៃរថយន្តចំនួន ៣,៥៣ លានគ្រឿង កើនឡើង ៤,៩% ។

ទន្ទឹមនឹងនេះ Toyota ដែលជាម៉ាកយីហោរថយន្តរបស់ជប៉ុនបាននិយាយថា ការលក់ដ៏ខ្លាំងបានមកពីការបង្កើនផលិតកម្មសកលដើម្បីរក្សាតម្រូវការដែលកំពុងកើនឡើងចំពេលមានការបន្ធូរបន្ថយនៃកង្វះបន្ទះឈីប ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម