Tesla Model 3 ឆ្នាំ ២០២៤ សាកភ្លើងម្តងជិះបានជាង ៦០០ គីឡូម៉ែត្រ បង្ហាញខ្លួននៅពិពរណ៍ AEON Mall Auto Show 2023

[ក្នុងស្រុង] Showroom នាំចូល និងចែកចាយរថយន្តអគ្គិសនីគ្រប់ម៉ាក គ្រប់ប្រភេទ No.1 EV បាននាំយករថយន្ត TESLA MODEL 3 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ទៅដាក់បង្ហាញនៅឯពិពរណ៍ AEON Mall Auto Show 2023 ដែលកំពុងធ្វើឡើងនៅផ្សារទំនើប អ៉ីអនម៉ល សាខាសែនសុខ ចាប់ពីថ្ងៃទី ៨-១០ ខែធ្នូ ឆ្នាំ ២០២៣ ទីក្រុងភ្នំពេញ។

ដោយរថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៨១ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយជាង ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

TESLA MODEL 3 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី មានប្រវែងតួខ្លួនសរុប ៤ ៧២០ ម។ម ទទឹង ១ ៩៣៣ ម។ម កំពស់ ១ ៤៤១ ម។ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៨៧៥ ម។ម ។ សម្រាប់ការរចនា នៅតែប្រើប្រាស់ការឌីស្សាញឲ្យឈ្មោះថា Minimalistic ដដែល ជាមួយការឌីស្សាញថ្មីដែលជួយដល់ប្រព័ន្ធ aerodynamic ទទួលបានផ្នែកខាងមុខថ្មី រួមទាំងរូបរាងចង្កៀងមុខថ្មីរាងស្លីមជាងមុន ព្រមទាំងចង្កៀងក្រោយប្រភេទ LED ក៏ត្រូវបានរចនាថ្មីមានរាងជាអក្សរ C ជាមួយជម្រើសថាសក់ងស្ព័រថ្មីទំហំ ១៨ -១៩ អ៉ីញ ។

ខណៈនៅលើតាប្លូមានមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ សម្រាប់បញ្ជាមុខងារទាំងមូល និងមានអេក្រង់ផ្នែកខាងក្រោយទំហំ ៨ អ៉ីញថ្មីសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតខ្សែរចំនួន ២ ជាដើម ។ សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់ហ្គារាសនាំចូលរថយន្តអគ្គិសនីសុទ្ធ Showroom No.1 ដោយផ្ទាល់បាន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម