[បរទេស] រថយន្តអគ្គិសនីប្រើថាមពលអគ្គិសនីសុទ្ធ Kia EV9 ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Kia EV9 បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៨៤ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៨ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៣ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៦ ភាគរយ
Kia EV9 ផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៩៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រ ៕