Nissan Note e-Power ឆ្នាំ ២០២៤ ទទួលបានការអាប់ឌេតថ្មី ជិះ១០០ គីឡូម៉ែត្រស៊ីសាំងតែជាង ៣លីត្រប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅព័ត៌មានលម្អិតទាក់ទងទៅនឹងរថយន្ត Nissan Note e-Power ម៉ូដែលឆ្នាំ ២០២៤ ទទួលបានការផ្លាស់ប្តូរថ្មី គ្រោងនឹងចេញលក់នៅដើមឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១៥ ៧៧៩ ដុល្លារ ដល់ ១៧ ៧១១ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

Nissan Note e-Power មានប្រវែងតួខ្លួនសរុប ៤ ០៤៥ ម.ម ទទឹង ១ ៦៩៥ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៨០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាឌីស្សាញថ្មីទាំងស្រុងបែប Digital V-Motion ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រថ្មីទំហំ ១៦ អ៉ីញ និងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធកាម៉េរាផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ប្រព័ន្ធសោរឆ្លាតវៃថ្មី កន្លែងសាកថ្មឥតប្រើខ្សែ និងហ្វ្រាំងដៃអេឡិចត្រូនិច ក៏ដូចជាកាម៉េរា ៣៦០ដឹក្រេជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Nissan Note e-Power ទទួលបាន ២ ជម្រើសរួមមាន៖

  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ XtronicCVT ប៉ុង១ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ និងម៉ូទ័រអគ្គិសនីចំនួន ២ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣៤៩ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ XtronicCVT ប៉ុង២ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម