មើលរូបប៉ុណ្ណឹងហើយ! មកដឹងពីលក្ខណៈពិសេសទៀត រឹតតែចង់បានរថយន្តនេះ

REVIEW+: ថ្ងៃនេះ ទាន់ក្តៅៗ ខ្ញុំសូមធ្វើការ Review រថយន្ត MG RX8 Deluxe 2020 ដែលជារថយន្តលក្ខណៈគ្រួសារ ៧កៅអី ប្រើប្រាស់កេឡេកង់ ៤ (ប៉ុង ២) និងប្រណិតផងដែរ។ យ៉ាងណាមិញរថយន្តនេះក៏ទើបនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាក្តៅៗនេះឯង។ រថយន្តនេះផ្តល់នូវភាពទាក់ទាញខ្លាំងនៅផ្នែកខាងក្រៅ ដែលមានទំហំធំមធ្យម ឬយើងអាចនិយាយម្យ៉ាងទៀតថាជាលក្ខណៈ Mid-SUV។

ផ្នែកខាងមុខរចនារំលេចដោយចង្កៀងមុខអំពូលប្រភេទ LED អមជាមួយក្រូម៉េទឹកប្រាក់ ផ្តល់ភាពទាក់ទាញខ្លាំងបំផុត ជាពិសេសអ្វីដែលខ្ញុំស្រលាញ់បំផុតនោះគឺវាស៊ីជាមួយនឹងរថយន្តពណ៌ខ្មៅនេះតែម្តង។ ចំនែកចង្កៀងកាត់អ័ព្ទវិញ គឺទាក់ទាញមែនទែន ដោយសារមានអំពូល LED ចំនួន ៤គ្រាប់តែម្តង។ ​បន្ថែមជាមួយប្រព័ន្ធសុវត្ថិភាពទៀតនោះ គឺមានសេនស័រ ៤គ្រាប់នៅខាងមុខផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះប្រើប្រាស់ថាសកង់ (យ៉ាន់) រចនាជា ២ ពណ៌ បែបស្ព័រ ទំហំរហូតដល់ ២០ អុីញឯនោះ។

ផ្នែកខាងក្រោយ រំលេចដោយអំពូលប្រភេទ LED យ៉ាងស្រទន់ និងអំណាចបំផុត។ ខ្ញុំមិនបាច់និយាយច្រើនទេ ត្រឹមរូបភាពក៏ប្រិយមិត្តរបស់ខេមបូអូ អាចមានអារម្មណ៌ហើយ មែនអត់? ហើយក៏មានសេនស័រចំនួន ៤ គ្រាប់ និងផ្តល់សុវត្ថិភាពខ្ពស់សំរាប់ការចូលចំណត។

យ៉ាងណាមិញខ្ញុំសូមធ្វើការសង្ខេប និងបង្ហាញរូបភាពជាមួយនឹងការពន្យល់ខាងក្រោមផងដែរ៖

ប្រើប្រាស់សោឆ្លាតវ៉ៃ រីឯកៅអីផ្នែកខាងមុខទាំង ២ ប្រើប្រាស់ថាមពលអេឡិចត្រូនិច និងមានមា៉ស៊ីនត្រជាក់នៅកៅអីផងដែរ
ជម្រើសពណ៌ខាងក្នុងត្រូវនឹងអ្វីដែលប្រទេសយើងស្រលាញ់ភាគច្រើន
បច្ចេកវិទ្យាសាកថ្មទូរស័ព្ទ ដោយឥតខ្សែ (Wireless phone charging)

 

ដំបូលខាងលើបើកលក្ខណៈ Panoramic
ប្រព័ន្ធកំណត់ការបើកបរ និងប្រព័ន្ធកំណត់ស៊ីតុណ្ហភាពកៅអី

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? បើចាប់អារម្មណ៌អាចធ្វើការសាកសួរជាមួយក្រុមហ៊ុនផ្ទាល់ ទាំងតម្លៃ ក៏ដូចជាលក្ខណៈពិសេសផ្សេងៗទៀត Tel: ០៧៨ ៧៧៧ ៦២៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម