មិនមែនឡានអគ្គិសនីសុទ្ធទេ តែម៉ូដែលរបស់ Chery នេះ អាចជិះបានចម្ងាយលើស ១ពាន់គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Chery Fengyun A8 ស៊េរីឆ្នាំ ២០២៤ ប្រភេទ plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៦ ៧០០ ដុល្លារ ដល់ ២១ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន។

Chery Fengyun A8 ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៥៥ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៧ គីឡូវ៉តម៉ោង និងអាចបើកបរបានចម្ងាយ ១៤០០ គីឡូម៉ែត្រនៅសាកថ្ម និងចាក់សាំងពេញ គាំទ្រដោយការសាកថ្មល្បឿនលឿនដដោយសាកបាន ៣០%-៨០% ប្រើរយៈពេល ១៩នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀបមុខ-ក្រោយ LED ព្រមទាំងជម្រើសថាសកង់ស្ព័រទំហំ ១៦អ៉ីញ ដល់ ១៧អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញបញ្ចូលជាអេក្រង់ភ្លោះ គាំទ្រដោយឈីប Qualcomm Snapdragon ព្រមទាំងប្រព័ន្ធប្រតិបត្តិការ Chery Lion 5.0 system ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី២ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម