ម៉ូដែលថ្មីរបស់ Mazda នឹងប្រើប្រាស់បច្ចេកវិទ្យារបស់ Toyota ដល់ទៅ ៩០ភាគរយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda និង Toyota នឹងសហការគ្នាដែលប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Toyota ក៏ដូចជា software និង hardware ដែលអាចជួយកាត់បន្ថយការចំនាយរាប់រយលានដុល្លារក្នុងមួយឆ្នាំណាពេលអនាគត ។

ប្រព័ន្ធ​ទាំង​នោះ​នឹង​រួម​បញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិការ អេក្រង់​ព័ត៌មាន​កម្សាន្ត ព្រមទាំងប្រព័ន្ធគ្រប់គ្រង electronic control system ផងដែរ ។ លើសពីនេះ យោងតាមគេហទំព័រ Nikkei Asia បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធរបស់ Mazda ចាប់ពីឆ្នាំ ២០២៦ នឹងប្រើបច្ចេកវិទ្យាដូចទៅរថយន្តរបស់ Toyota ៩០% ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន Mazda ជឿជាក់ថាតាមរយៈការសហការជាមួយ Toyota នឹងអាចកាត់បន្ថយការចំណាយលើការអភិវឌ្ឍន៍របស់ខ្លួនបានចន្លោះពី ៧០% ទៅ ៨០% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម