នៅឆ្នាំនេះ Toyota នឹងបញ្ចូលនូវ SUV ខ្នាតតូចមួយទៀតក្នុងសែស្រឡាយរថយន្តរបស់ខ្លួន ដែលនឹងស្ថិតនៅក្រុមម៉ូដែល C-HR ហើយវាប្រើប្រាស់គ្រោងឆ្អឹងនិងការឌីហ្សាញដូចជារថយន្ត Yaris ជំនាន់ថ្មី។
រថយន្តថ្មីកំណត់ថានឹងបង្ហាញមុខចំពោះសារព័ត៌មាននាថ្ងៃទី ៣ ខែមីនា ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show ដែលវានឹងមានប្រើប្រាស់បច្ចេកវិទ្យា Hybrid ចុងក្រោយរបស់ក្រុមហ៊ុន និងមានប្រព័ន្ធបើកបរប៉ុងពីរទៀតផង។
រថយន្តផ្សេងទៀតដែលនឹងដាក់បង្ហាញនៅ Geneva Motor Show មាន RAV4 Plug-in Hybrid ជាប្រភេទអាចសាកភ្លើងផង ប្រើសាំងផង និង រថយន្ត Mirai ជំនាន់ថ្មីដែលជារថយន្តប្រើថាមពលអ៊ីដ្រូហ្សែន៕