[បរទេស] កាលពីពេលថ្មីនេះ យោកតាមសារព័ត៌មាន Reuter បានឲ្យដឹងថា ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានធ្វើការព្រមានថា ក្រុមហ៊ុនផលិតរថយន្តប្រទេសចិនកំពុងមានឥទ្ធិពលខ្លាំងណាស់ ប្រសិនបើមិនមានរបាំងពាណិជ្ជកម្មត្រូវបានបង្កើតឡើងទេ ពួកគេនឹងធ្វើការផ្តួលក្រុមហ៊ុនរថយន្តភាគច្រើនផ្សេងទៀតនៅក្នុងពិភពលោក” ។
ការព្រមាននេះ កើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុន BYD បានផ្តួល Tesla ដើម្បីក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ពិភពលោកក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ទោះបីជាក្រុមហ៊ុន Tesla បានកាត់បន្ថយតម្លៃលក់ជាច្រើនដងក៏ដោយ ។ លើសពីនេះ ប្រទេសចិនក៏បានវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោកក្នុងអំឡុងឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងទទួលបានជោគជ័យម្តងទៀតក្នុងកំឡុងឆ្នាំ ២០២៤ នៅពេលដែលវាចាប់ផ្តើមពង្រីកសកម្មភាពលក់របស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប។
គួរឲ្យដឹងថា មិនមែនមានតែលោក Elon Musk ម្នាក់នោះទេដែលមានការព្រួយបារម្ភពអំពីការគំរាមកំហែងរបស់ក្រុមហ៊ុនផលិតរថយន្តប្រទេសចិន និងកំពុងឆ្លើយតបទៅនឹងការគំរាមកំហែងនេះ ដោយលោកកំពុងផលិតរថយន្តអគ្គិសនីថ្មីមានតម្លៃទាបចាប់ពីឆ្នាំ ២០២៥ តទៅ ៕