Toyota Land Cruiser EV សាកភ្លើង ១០នាទី ជិះបានជាង ១ពាន់គីឡូម៉ែត្រ នឹងចេញលក់​ក្នុង​ឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Land Cruiser ប្រើថាមពលអគ្គីសនីសុទ្ធ ដែលមាន ២ម៉ូដែល ដោយម៉ូដែលទី១ មានភាពប្រណិតជាង និងទំហំធំ ចំណែកម៉ូដែលទី ២ នឹងមានទំហំតូចជាង និងមានតម្លៃសមរម្យជាង ។

ក្នុងនោះ យោងតាមគេហទំព័រ Autocar បានឲ្យដឹងថា ម៉ូដែលទី១ មានការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងប្រណិតភាពដើម្បីក្លាយជាផលិតផលដ៏ល្អមួយដើម្បីដាក់បង្ហាញនៅខួបលើកទី ៧៥ នៃម៉ូដែល Land Cruiser ក្នុងឆ្នាំ ២០២៦ ព្រមទាំងអាចបំពាក់ជាមួយអាគុយថ្មីរបស់ Toyota ដែលអាចបើកបរបានចម្ងាយជាង ១ពាន់គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈម៉ូដែលទី ២ មានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត bZ4x ក៏ដូចជាងការផលិតឡើងនៅលើគ្រោងឆ្អឹង E-TNGA platform និងម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២១៤ សេះ និងអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៧គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិទជិត សំណុំចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោ Toyota នៅចំកណ្តាល កញ្ចក់ចំហៀងបែបឌីជីថល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម