ឡានអគ្គិសនីសុទ្ធរបស់ VF ម៉ូដែលនេះ គ្រោងចេញលក់នៅប្រទេសជាប់កម្ពុជាជាមួយតម្លៃ ១មុឺនដុល្លារស្តើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast គ្រោងនឹងនាំយករថយន្តអគ្គិសនីសុទ្ធ Vinfast VF 5 ទៅកាន់ទីផ្សារប្រទេសថៃនៃត្រីមាសទី ៣ ឆ្នាំ ២០២៤ ដែលមានតម្លៃលក់រំពឹងថាចាប់ពី ១៣ ៦៩១ ដុល្លារឡើងទៅ ។

Vinfast VF 5 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៧,២៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន DC អាចសាកបានពី ១០-៧០% ប្រើរយៈពេល ៣០នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៩៦៥ ម.ម ទទឹង ១ ៧២០ ម.ម កំពស់ ១ ៥៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥១៣ ម.ម ដោយបានបំពាក់ជាមួយរបាជាប់ប៉ាណារាងជាអក្សរ V ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងថាកសង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធបញ្ជាដោយសំឡេង កន្លែងសាកថ្មឥតប្រើខ្សែ។ លើសពីនេះ Vinfast VF 5 ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីអង្គភាព ASEAN NCAP ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម