Lotus Evija គឺជារថយន្តមានកម្លាំងខ្លាំងផុតលេខមួយ ហើយមើលទៅក្រុមហ៊ុនរថយន្តអង់គ្លេសហាក់ដូចជាមិនមានបញ្ហាក្នុងការស្វែងរកអតិថិជនសម្រាប់រថយន្តតម្លៃ ២,៦ លានដុល្លារនេះឡើយ។
ពេលជួបនិយាយជាមួយ Autocars ក្រុមហ៊ុន Lotus បានបញ្ជាក់ថារថយន្ត Evija ទាំងអស់ ដែលខ្លួនគ្រោងផលិតសម្រាប់ឆ្នាំ ២០២០ នេះ គឺរកម្ចាស់បានអស់ហើយ។ យ៉ាងណាក្ដីក្រុមហ៊ុនមិនបានបញ្ជាក់ថាលក់ចេញបានប៉ុន្មានគ្រឿងនោះឡើយ ក្នុងចំណោមរថយន្តទាំង ១៣០ គ្រឿងដែលក្រុមហ៊ុនគ្រោងផលិត។
Lotus Evija នឹងផលិតឡើងនៅរោងចក្រថ្មីនៅទីស្នាក់ការនៅតំបន់ Norfolk របស់ក្រុមហ៊ុន ខណៈដែលការបង្កើតរោងចក្រនេះគឺជិតរួចរាល់ហើយ។
រថយន្ត Evija មានបំពាក់អាគុយទំហំ ៧០ គីឡូវ៉ាត់ម៉ោង ដែលមានភ្ជាប់នឹងប្រព័ន្ធសាកថ្មកម្លាំង ៨០០ គីឡូវ៉ាត់ម៉ោង។ វាមានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួនបួនដែលបង្កើតកម្លាំងសរុបបាន ១៩៧២ សេះ ធ្វើឲ្យវាក្លាយជារថយន្តផលិតលក់លើទីផ្សារមួយដែលមានកម្លាំងខ្លាំងជាងគេ៕