[ទីផ្សារបរទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការអាប់ឌែតថ្មីទៅលើរថយន្ត Hyundai Kona N Line ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV ប្រើប្រាស់អគ្គិសនីសុទ្ធជាមួយតម្លៃលក់ចាប់ពី ៤៤,០០០ ដល់ ៥១,០០០ដុល្លារសហរដ្ធអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី។
រថយន្តនេះមាន២ម៉ូឌែលថ្មីគឺ Kona Electric N Line Extended Range និង Kona Electric Premium N Line Extended Range ដែលដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធចំនួន១ ផ្គួមជាមួយអាគុយទំហំ ៦៤,៨គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ២០១សេះ និងកម្លាំងរមួល ២៥៥ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយសរុបចំនួន ៤៤៤គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះមានលក្ខណៈទាន់សម័យនឹងមានជម្រើសពណ៌ដ៏ទៅបីរគឺ Neoteric Yellow, Cyber Grey និង Soultronic Orange ដោយបំពាក់ប៉ាណាបិតជិត ចង្កៀងមុខពណ៌ខ្មៅប្រភេទ LED ឈ្នាន់និងស្រោមកញ្ចក់ពណ៌ខ្មៅរលោង ព្រមទាំងប្រើប្រាស់ថាសកង់ alloy ទំហំ ១៩អ៊ីញ ។
ចំពោះផ្នែកខាងក្នុងកាប៊ីនវិញមានបំពាក់ដោយគ្រឿងសម្ភារៈដែលធ្វើឡើងពីស្បែក កុងទ័របង្ហាញព័ត៌មានឌីជីថលនិងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ កៅអីម៉ាស្សា កៅអីក្តៅ-ត្រជាក់ សារ៉េម៉ាឆ្ងាញ់ ព្រមទាំងបំពាក់កាម៉េរ៉ាមើលមួយជុំនិងហ្វ្រាំងអូតូជាដើម។