[ទីផ្សារបរទេស] បន្ទាប់ពីបិទខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនហើយ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Zeekr X RHD ស៊េរីឆ្នាំ ២០២៤ version ថ្មី ចង្កូតស្តាំ ដើម្បីវៃលុកទីផ្សាររបស់ប្រទេសថៃ និងអូស្រ្តាលី់ នៅក្នុងត្រីមាសទី៣ នេះ។
ចំពោះផ្នែកម៉ាសុីនវិញប្រហែលជានៅដដែល ដែលមាន ២ជម្រើស រួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២៦៨សេះ និងកម្លាំងរមួល ៣៤៣ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងប្រើប្រាស់ប៉ុង ១ RWD ជាស្តង់ដារ។
- ម៉ូទ័រអគ្គិសនីចំនួន ២ (មុខ-ក្រោយ) អាចផលិតកម្លាំងសរុបបានចំនួន ៤២២សេះ និងកម្លាំងរមួល ៥៤៣ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងប្រើប្រាស់ប៉ុង ២ AWD ជាស្តង់ដារ។
សម្រាប់នៅផ្នែកខាងក្នុងវិញ version ថ្មីនេះ មានបំពាក់ចង្កូតបើកបរនៅខាងស្តាំវិញម្តង រួមជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៨,៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៉ីញ និងអេក្រង់លើកញ្ជក់ head up display ជាដើម៕
គួរបញ្ជាក់ផងដែលថា រថយន្ត Zeekr X ត្រូវបានចេញលក់ជាផ្លូវការនៅក្នុងប្រទេសចិនកាលពី ខែតុលា ឆ្នាំ២០២៣ ជាមួយតម្លៃ ចាប់ពី ២៧,៦០០ ដុល្លារ ដល់ ៣០,៤០០ ដុល្លារ ខណៈតម្លៃសម្រាប់ version ថ្មីនេះដែលគ្រោងចេញលក់នៅក្រៅប្រទេសនេះខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។