ហេតុផលមួយនេះ ធ្វើឲ្យប្រជាជនអាមេរិកមិនចាប់អារម្មណ៍ទិញឡានអគ្គិសនីសុទ្ធមកប្រើប្រាស់

[បរទេស] ការស្ទង់មតិថ្មីចេញពីមជ្ឈមណ្ឌលមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនមិនចាប់អារម្មណ៍ទិញរថយន្តអគ្គិសនីសុទ្ធមកប្រើប្រាស់ ព្រោះតែមានតម្លៃថ្លៃ រួមទាំងចម្ងាយនៃការបើកបរ ដោយមានតែ ៩% ប៉ុណ្ណោះ ក្នុងចំណោមមនុស្សពេញវ័យ ៦២៦៥ នាក់ដែលបានទិញរថយន្តអគ្គិសនីសុទ្ធមកប្រើប្រាស់ ។

បើទោះបីជារដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានចំនាយទឹកប្រាក់រាប់ពាន់លានដុល្លារទៅក្នុងឧស្សាហកម្មរថយន្តក៏ដោយ ប៉ុន្តែឧបសគ្គសំខាន់ៗមួយចំនួននៅតែមាន ប្រសិនបើប្រទេសនេះចង់បំពេញអត្រារថយន្តអគ្គិសនី ៥៦% នៅក្នុងរចនាសម្ព័ន្ធលក់រថយន្តថ្មីទៅជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ អ្នកចូលរួមការស្ទង់មតិជាច្រើនបាននិយាយថា កង្វះស្ថានីយ៍សាកថ្មសាធារណៈនៅក្នុងតំបន់លំនៅដ្ឋានគឺជារបាំងដ៏ធំបំផុតដែលធ្វើឲ្យពួកគេមិនចាប់អារម្មណ៍លើរថយន្តអគ្គិសនីសុទ្ធ។ ប្រហែល ៥០% នៃប្រជាជនដែលរស់នៅក្នុងជនបទអាមេរិក រួមទាំង ៤០% នៃអ្នករស់នៅទីក្រុងបានលើកឡើងពីបញ្ហានេះ ។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃរថយន្តអគ្គិសនីសុទ្ធនៅទីផ្សារសហរដ្ឋអាមេរិក មានតម្លៃជាមធ្យម ៥២ ៣១៤ ដុល្លារ ឆ្លាក់ចុះ ១២,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែនៅតែខ្ពស់ដោយជាមធ្យមភាគមានតម្លៃ ៤៧ ២៤៤ ដុល្លារនៅក្នុងទីផ្សាររថយន្តសហរដ្ឋអាមេរិកទាំងមូល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម