ញាក់សាច់! គណៈកម្មការអឺរ៉ុប បន្ថែមពន្ធនាំចូលទៅលើរថយន្តរបស់ប្រទេសចិនដល់ទៅជិត ៤០%

[បរទេស] គណៈកម្មការអឺរ៉ុប (EC) បានប្រកាសពន្ធនាំចូលបណ្តោះអាសន្នលើរថយន្តអគ្គិសនីសុទ្ធ ដែលផលិតនៅប្រទេសចិនចាប់ពី ១៧,៤% ដល់ ៣៨,១% អាស្រ័យលើក្រុមហ៊ុនផលិតរថយន្តនៅលើពន្ធ ១០% ដែលមានស្រាប់ ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេនៅក្នុងប្រទេសចិនទទួលបានការឧបត្ថម្ភមិនយុត្តិធម៌។

សម្រាប់ពន្ធដែលគណៈកម្មការអឺរ៉ុប (EU ) បានប្រកាសពន្ធថ្មីមានទៅលើក្រុមហ៊ុនដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • BYD ត្រូវបង់ពន្ធនាំចូល ១៧,៤%
  • Geely ត្រូវបង់ពន្ធនាំចូល ២០%
  • SAIC ត្រូវបង់ពន្ធនាំចូល ៣៨,១%

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀតនៅក្នុងប្រទេសចិនដែលបានសហការក្នុងការស៊ើបអង្កេតនឹងត្រូវយកពន្ធនាំចូល ២១% ខណៈ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀតទាំងអស់នៅក្នុងប្រទេសចិនដែលមិនបានសហការក្នុងការស៊ើបអង្កេតនឹងត្រូវយកពន្ធនាំចូល ៣៨,១% ។

គណៈកម្មាការរបស់អឺរ៉ុបបានទាក់ទងអាជ្ញាធរចិនដើម្បីពិភាក្សាអំពីការរកឃើញទាំងនេះ និងស្វែងរកមធ្យោបាយដែលអាចមានដើម្បីដោះស្រាយបញ្ហា ប្រសិនបើការពិភាក្សាបន្តជាមួយអាជ្ញាធរចិនមិននាំទៅរកដំណោះស្រាយទេ ការយកពន្ធទាំងនេះនឹងចូលជាធរមាននៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម