លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានមានប្រសាសន៍ថារដ្ឋាភិបាលនឹងជួយដល់ឧស្សាហកម្មយានយន្តនៅអាមេរិក ដែលកំពុងជួបវិបត្តិព្រោះតែកូវីដ១៩។
លោកបានមានប្រសាសន៍ថា ៖ “យើងកំពុងមើលឧស្សាហកម្មយានយន្តយ៉ាងយកចិត្តទុកដាក់។ យើងនឹងជួយពួកគេយ៉ាងហោចណាស់តិចតួច ហើយពួកគេក៏បានដាក់សំណើសុំជំនួយមួយចំនួនផងដែរ ហើយនេះមិនមែនជាកំហុសពួកគេនោះទេដែលមានរឿងនេះកើតឡើង។ ដូចនេះយើងនឹងមើលថែឧស្សាហកម្មយានយន្ត។”
យ៉ាងណាក្ដីលោក Trump មិនបានបញ្ជាក់ថារដ្ឋាភិបាលនឹងផ្ដល់ជាជំនួយបែបណានោះទេ សម្រាប់ឧស្សាហកម្មយានយន្ត។ ការឆ្លើយតបរបស់ប្រធានាធិបតីរូបនេះគឺបន្ទាប់ពីសហគមន៍ផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍ ទទូចឲ្យថ្នាក់ដឹកនាំផ្ដល់ការផ្គត់ផ្គង់ដើម្បីជួយសម្រាលវិបត្តិ៕