ឡានអគ្គិសនីសុទ្ធរបស់ GAC AION មួយនេះ ទទួលបានកក់ទុកមុន ១ម៉ឺនគ្រឿងក្នុងរយៈពេលតែ ៨០នាទីប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការប្រកាសថា រថយន្តអគ្គិសនីសុទ្ធ GAC AION V ជំនាន់ទី ២ ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ដែលមានតម្លៃលក់ចាប់ពី ១៧ ៨៨០ ដុល្លារ ដល់ ២៦ ១៤៥ ដុល្លារ ដោយទទួលបានការកក់ទុកមុនដល់ទៅ ១០ ០០០គ្រឿងក្នុងរយៈពេល ៨០នាទីប៉ុណ្ណោះ ។

រថយន្តនេះត្រូវផផលិតឡើងលើគ្រោងឆ្អឹង AEP ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ប្រភេទ ផ្សេងគ្នារួមមាន ១៥០គីឡូវ៉ាត់ និង ១៦៥គីឡូវ៉ាត់ ដែលអាចបើកបរបចម្ងាយ ៧៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកថ្មត្រឹម ១៥នាទី ក៏អាចបើកបរបចម្ងាយ ៣៧០គីឡូម៉ែត្រផងដែរចំពោះដុំសាកល្បឿនលឿន ៤០០វ៉ុល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC AION V មានភ្ជាប់មកជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អមសងខាងដោយចង្កៀងមុខ ប្រភេទ LED រាងជាអក្សរ H  រួមទាំងចង្កៀងក្រោយប្រភេទ LED ដែរតែរចនាបែបបញ្ឈរ ។ កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយប្រព័ន្ធ ADiGO 5.0 ដែលជំនួយដល់ប្រព័ន្ធ AI, ឧបករណ៍បំពងសំលេង៩ទីតាំង, កៅអីផ្នែកខាងមុខបត់បែនបាន ៨របៀប, កៅអីម៉ាស្សា, ដំបូលបែប Panoramic, ទូទឹកកក,  ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ក៏ដូចជាសមត្ថភាពផ្ទុកបាន ៩២៧គីឡូក្រាមនៅពេលបត់កៅអីចុះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម