Geely បញ្ចេញម៉ូដែលថ្មីប្រើអគ្គិសនីសុទ្ធ អាចរត់បានជាង ៤០០គីឡូម៉ែត្រ តម្លៃខ្ទង់ ១មុឺនដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបរាងរថយន្តអគ្គិសនីសុទ្ធ Geely Xingyuan EV ឬ Geely Geome ដែលជាគូប្រជែងរបស់រថយន្តអគ្គិសនីសុទ្ធ BYD Dolphin គ្រោងនឹងចេញលក់នៅក្នុងចុងខែសីហា ឆ្នាំ ២០២៤ ជាមួយតម្លៃ ១១ ០០០ ដុល្លារនៅប្រទេសចិន ។

Geely Xingyuan EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១៤ សេះ ផ្កួបជាមួយអាគុយទំហំ ៤០,១៦ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៤១០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅមានប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រាងជាពងក្រពើ ព្រមទាំងថាសកង់រចនាថ្មីហើយប្លែកផងដែរ ។ ខណៈផ្នែកខាងក្នុង ក្រុមហ៊នមុនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម